ព័ត៌មានជាតិ

តុលាការឃុំខ្លួន មន្ត្រីក្លែងក្លាយពីបទឆបោកក្រោយ ACU ចាប់បញ្ជូនទៅតុលាការ

ភ្នំពេញៈ ទីបំផុតទៅនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ លោក លឹម មករន្ទ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទឈ្មោះ ស មឿនតារា ហៅ ឧត្តម ពីបទ ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៧៧ និងមាត្រា៣៨០ ក្រមព្រហ្មទណ្ឌ នេះបើយោងតាមការឲ្យដឹងរបស់លោក លី សុផាណា អ្នកនាំពាក្យអយ្យការ នៃសាលាដំបូងរាជធានីភ្នំពេញ តាមរយៈ Telegram។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៧ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនជនជាប់ចោទ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបន្លំខ្លួនជាមន្រ្តី ឆរបោកអ្នកដទៃ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនជនជាប់ចោទ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧៕

https://youtu.be/SZ_8LeItmWc

មតិយោបល់