ព័ត៌មានជាតិ

រថយន្តកូរេហ្វ្រាំងមិនស៊ីជ្រុលកៀររថយន្តហ្វត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង២៤នាទីថ្ងៃត្រង់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតម្ដុំស្ដុបឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តកូរេ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-1304 ហ្វ្រាំងមិនស៊ីជ្រុលកៀររថយន្តហ្វត ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2C-6566 បណ្ដាលឲ្យរងការខូចខាត។

ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ ដើម្បីឲ្យភាគីទាំងសងខាង ធ្វើការសម្របសម្រួលគ្នា ហើយខាងម្ចាស់រថយន្តកូរេ ចេញថ្លៃជួសជុលឲ្យខាងរថយន្តហ្វត ដើម្បីបញ្ចប់រឿង៕

មតិយោបល់