ព័ត៌មានជាតិ

ចុះចាប់គ្រឿងចក្រលោក តាំង អ៊ី មន្រ្តីសាលាស្រុកប្រាសាទសំបូរឈូសឆាយដីព្រៃខុសច្បាប់

កំពង់ធំៈ លោក អ៊ិត សុធា ព្រះរាជាអាជ្ញាអមសាលាដំបូង បានបញ្ជាឲ្យលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង ដឹកនាំកម្លាំងចុះបង្រ្កាបគ្រឿងចក្ររបស់លោក តាំង អ៊ី មន្រ្តីសាលាស្រុកប្រាសាទសំបូរ ដែលបាននាំគ្រឿងចក្រទៅឈូសឆាយដីព្រៃដោយខុសច្បាប់គ្មានច្បាប់អនុញ្ញាតិ និងបានបំផ្លិចបំផ្លាញព្រៃហាមឃាត់រដ្ឋ ស្ថិតនៅក្នុងភូមិស្រើង ឃុំស្រើង ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ។

គ្រឿងចក្រកំពុងតែធ្វើសកម្មភាព ឈូសឆាយដីព្រៃរបស់រដ្ឋយ៉ាងអនាធិបតេយ្យ ដោយយកលះសុំច្បាប់ឈូសដីដំបូក និងដីចំការ ដើម្បីដាំដំណាំចំនួន៣ហិចតា តែនៅពេលដែលមកឈូសបែរជាលួចឈូសឆាយដីព្រៃធំដែលជាព្រៃហាមឃាត់ទៅវិញ ក្រោយពីសមត្ថកិច្ចបានរាយការណ៍ទៅស្ថាប័នមានអំណាច បែរជានាំគ្នាបើកគ្រឿងចក្ររត់យកទៅលាក់ក្នុងព្រៃ ហើយកម្មករ និងតៃកុងអាប៊ុលនាំគ្នារត់គេចខ្លួនបាត់អស់ ក្រោមបញ្ជារបស់លោក តាំង អ៊ី មន្រ្តីសាលាស្រុកប្រាសាទសំបូរ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរត្រូវបានគេដឹងថា ចំពោះផ្ទៃដីព្រៃ និងដីចំការ នៅក្រោមឃ្លៀករបស់លោក ក៏លោកនៅមិនទាន់ស្គាល់ច្បាស់នោះទេ ដោយសារតែលោកអង្គុយមើលតែឯកសារ ការសុំច្បាប់ ដែលដាក់នៅលើតុ រីឯការចុះត្រួតពិនិត្យផ្ទៃដីជាក់ស្តែង លោកមិនដែលចាក់ចេញពីបន្ទប់នោះទេ ជាហេតុធ្វើ ឲ្យក្រុមឈ្មួញ មានឱកាស បណ្ដាលឲ្យព្រៃឈើ និងដីរបស់រដ្ឋនិងត្រូវរលាយមិនខានឡើយ។

នៅល្ងាចថ្ងៃទី៣១ ឧសភា ឆ្នាំ ២០១៦ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងខេត្តកំពង់ធំ បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យ និងឃាត់គ្រឿងចក្រទុក រង់ចាំត្រួតពិនិត្យឯកសារ ដែលពាក់ព័ន្ធទៅតាមច្បាប់។ ចំណែកលោក ហាក់ សុធី នាយសង្កាត់រដ្ឋបាលព្រៃឈើប្រាសាទសំបូរបានឲ្យដឹងថា ជុំវិញការសុំច្បាប់ឈូសឆាយដីព្រៃនេះ គឺលោកពុំបានទទួល និងពុំបានឃើញឯកសារ ពាក់ព័ន្ឋនឹងការសុំច្បាប់អនុញ្ញាតិនោះទេ តែបើសិនជាសុំច្បាប់វាមានផល ប៉ះពាល់ព្រៃធំបែបនេះក៏រដ្ឋបាលព្រៃឈើ មិនហ៊ានអនុញ្ញាតិបានទេ សម្រាប់ដីដែលអនុញ្ញាតិឲ្យឈូសឆាយ គឺជាដីដែលមានលក្ខណៈចំការធ្លាប់អាស្រ៏យផល លោក ហាក់ សុធី បានបញ្ជាក់ថា ការសុំច្បាប់នេះគឺលោកអភិបាលស្រុកគាត់សម្រេចដោយឯកកឆាន់តែម្តង ដោយរដ្ឋបាលព្រៃឈើអត់បានដឹងទេ ហើយការឈូសនេះមើលទៅគឺមានភាពមិនប្រកតី តែពេលនេះឃាត់គ្រឿងទុកសិនរងចាំដោះស្រាយ។

លោក តាំងអ៊ី ម្ចាស់គ្រឿងចក្រ និងជាមន្រ្តីសាលាស្រុកប្រាសាទសំបូរ បានឲ្យដឹងថា លោកបានសុំច្បាប់លោកអភិបាលស្រុកនេះ បើមានបញ្ហារគឺអភិបាលស្រុកជាអ្នកទទួលខុសត្រូវ ដោយសារតែលោករត់ការសុំឈូសឆាយដីព្រៃនេះ មិនមែន មិនអស់លុយទេ គឺសុទ្ធតែចែកលុយឲ្យគេ ដូច្នេះបើមានការចាប់គ្រឿងចក្ររបស់លោក ក្រុមការងារស្រុកដែលចុះទៅមើល នោះត្រូវតែមានភាពទទួលខុសត្រូវខ្លះ។

ក្នុងនោះក៏មានមហាជនមានការរិះគន់យ៉ាងចាស់ដៃ ដល់លោក តាំងអ៊ី ដែលជាមន្រ្តីសាលាស្រុក និងជាគំរូរបស់ប្រជាពលរដ្ឋ បែរជាយកអំណាចរបស់ខ្លួន ហើយបានឃុបឃិតគ្នាជាប្រព័ន្ឋ យកគ្រឿងចក្រមកឈូសឆាយដីព្រៃទាំងស្រុង ហើយបានអែបអាងថាយកគ្រឿងចក្រមកឈូសដីចំការ ដីបុស្ស ដែលធ្លាប់អាស្រ័យផល តែការពិតគឺជាដីរបស់រដ្ឋ និងជាព្រៃធំៗ ដែលមានលក្ខណៈមិនប្រកតី គួរតែថ្នាក់លើពិនិត្យផ្ទៃដី និងឯកសារ មុនការអនុញ្ញាតិជាមុនសិន៕

photo_2016-06-01_18-26-56photo_2016-06-01_18-26-58photo_2016-06-01_18-27-02photo_2016-06-01_18-27-08

មតិយោបល់