បាត់ដំបងៈ លោកវរសេនីយ៍ត្រី ប៉ាង ហៀង អធិការក្រុងបាត់ដំបង បានប្រាប់ Post News ថា មានករណី បុរសចំណាស់ម្នាក់ លង់ទឹកអណ្តូងលូ បណ្តាលឲ្យស្លាប់។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១២ ថ្ងៃត្រង់ ទី១៩ ខែមិថុនា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រុមទី២៧ ភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ភ័ណ្ឌ ជា ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅកន្លែងកើត ហេតុខាងលើ។
លោកអធិការក្រុងបាត់ដំបងបានបញ្ជាក់ពីមូលហេតុដែលបណ្តាលឲ្យជនរងគ្រោះស្លាប់ គឺទៅបូបទឹក ចេញពីលូដើម្បីស្រោចដំណាំ ហើយបានធ្លាក់ទូរសព្ទដៃ ចូលក្នុងលូ រួចជនរងគ្រោះចុះទៅ រើសទូរសព្ទក្នុងអណ្តូងលូ ស្រាប់តែមានអាការៈ ខ្យល់គ ក៏ច្រមួកទឹកលង់ស្លាប់តែម្តង។
ក្រោយពីកើតហេតុ និងមានការចុះពិនិត្យសាកសព ពីសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សាកសព ពិតជាស្លាប់ដោយសារលង់ទឹក ស្លាប់ដោយខ្លួនឯងពិតប្រាកដមែន។ សាកសពបានប្រគល់ឲ្យសាច់ញាត្តិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅផ្ទះសពស្ថិតនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕













មតិយោបល់