ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគ្រឿងញៀន!

បន្ទាយមានជ័យ: លោក ធិន ស៊ិនដេត អធិការក្រុងប៉ោយប៉ែតបានឃាត់ខ្លួនមុខសញ្ញាសង្ស័យជាអ្នកលក់និងអ្នកកុម្មង់ទិញថ្នាំញៀនចំនួនពីរនាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចជិតបុរីKTH ភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ទៀតថា ជនសង្ស័យជាមុខសញ្ញាលក់គ្រឿងញៀនមានឈ្មោះ ម៉ៅ ប៉ាន អាយុ២៩ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ស្នាក់នៅបន្ទប់ជួល ភូមិសាមគ្គីមានជ័យដកហូតបានសារធាតុញៀនម្សៅសថ្លាក្រាម១ថង់តូច ដបជក់១
ទូរសព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមសេ១២៥ខ្មៅស្លាកលេខបាត់ដំបង9562។ ជនសង្ស័យម្នាក់ទៀតជាអ្នកកុម្មង់ទិញមានឈ្មោះ ខូយ សុខឃាង អាយុ២៥ឆ្នាំភេទប្រុស រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ដកហូតទូរសព្ទមួយគ្រឿង។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់