អ៊ីរ៉ង់ៈ ប្រភពទូរទស្សន៍រដ្ឋ បានរាយការណ៍ថា អ៊ីរ៉ង់បានផ្ញើលិខិត ទៅកាន់បណ្ដាឯកអគ្គរដ្ឋទូត អំពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយមហាអំណាចពិភពលោក ដោយមិនបានបញ្ជាក់ពីជំហាន ដែលខ្លួនគ្រោងនឹងអនុវត្តនោះទេ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩។
លិខិតនោះ ត្រូវបានប្រគល់ជូនមេដឹកនាំនៃចក្រភពអង់គ្លេស ចិន សហភាពអឺរ៉ុប បារាំង និងអាល្លឺម៉ង់។ចំណែកលិខិតមួយទៀត ក៏ត្រូវបានផ្ញើទៅកាន់ប្រទេសរុស្ស៊ីផងដែរ។
ដោយបណ្ដាប្រទេសខាងលើ គឺជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដើម្បីរឹតបន្តឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច ពីក្រុងតេអេរ៉ង់៕
មតិយោបល់