ពោធិ៍សាត់: លោកអធិការស្រុកក្រគរ បានប្រាប់ Post News ថា សាកសពបុរសម្នាក់ ដែលរអិលជើងលង់ទឹកស្លាប់ បានរកឃើញហើយ នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
គួររំលឹកថា កើតហេតុនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចតំណាក់ជ្រៃក្រឹម រមណីយដ្ឋានច្រកល្អៀង ស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះឈ្មោះ ងួន ចំរើន ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគក រាជធានីភ្នំពេញ។
ចេញដំណើរពីភ្នំពេញ មានគ្នា៩នាក់ ស្រីម្នាក់ ជិះម៉ូតូ៣គ្រឿង ជនរងគ្រោះជិះម៉ូតូ ម៉ាក ភូសា ឌុបគ្នា២នាក់មិត្តភក្តិ សុំឪពុកម្តាយមកលេងនៅរមណីយដ្ឋានច្រកល្អៀង តែជាអកុសលបានរអិលជើងលង់ទឹកស្លាប់តែម្តង៕
មតិយោបល់