ព័ត៌មានជាតិ

ករណីម៉ូតូបុកម៉ូតូអូសទៅបុកផ្ទប់នឹងរថយន្ត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ នៅស្រុកថ្មពួក

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ម្ដុំមុខក្រុមហ៊ុនមិត្តហ្វូន ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកម៉ូតូ ហើយអូសទៅបុក ផ្ទប់នឹងរថយន្តចតស្ងៀមលើចិញ្ចើមផ្លូវ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ មូលហេតុមិនទាន់ដឹង ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ សម្រាប់ព័ត៌មានបន្ថែម Post News និងផ្សាយបន្ត៕

មតិយោបល់