ខ្សែប្រយុទ្ធស្រួច Robin Van Persie បានសម្រេចចិត្តមិនទៅកាន់លីគកំពូលរបស់អង់គ្លេស Premire League ឡើយ ដោយសម្រេចចិត្តទៅកាន់ហូរឡង់វិញ។
បន្ទាប់ពីភាពរញ៉េរញ៉ៃ នៅ Chelsea ដែលលោក Conte មិនអាចទិញកីឡាករបាននោះ ខ្សែប្រយុទ្ធមុតស្រួច Robin Van Persie បានសម្រេចចិត្តចាកចេញពីក្លិប Fenerbahce នៅប្រទេសតួគី ដើម្បីទៅចូលរួមជាមួយក្លិប Feyenoord នៅប្រទេសហូរឡង់វិញ។ នេះគឺជាការសម្រេចចិត្តចុងក្រផតបំផុតបន្ទាប់ពី ពាក្យចរចាមអារាមទាក់ទង ទៅនឹងការចាប់អារម្មណ៍របស់ក្លិប Chelsea ដែលមានបំណងចង់បានតារាដ៍ឆ្នើមរូបនេះ។ ក៍ប៉ុន្តែ Van Persie បានធ្វើការសម្រេចចិត្តរបស់គេ ចុងក្រោយបំផុត ដោយទៅចូលរួមជាមួយក្រុម Feyenoord វិញ។ ការសម្រេចចិត្តនេះ ដោយសារតែ តារារូបនេះ ចង់លេងនៅក្នុងឱកាសចុងក្រោយ នៃអាជីពកីឡាករបាល់ទាត់របស់ខ្លួន។ ជាងនេះទៅទៀត ការលេងឲ្យ Feyenoord គឺជាក្តីសុបិនចុងក្រោយរបស់ Van Persie ព្រោះថា វាគឺជាដែនដីកំណើតរបស់កីឡាកររូបនេះ។
បើតាមការចុះផ្សាយតាមរយៈគេហទំព័ររបស់ក្រុម Feyenoord បានឲ្យដឹងថា ពួកគេស្វាគមន៍សម្រាប់ការមកដល់របស់ Robin Van Persie ដែលជាតារាដ៍ឆ្នើម និងជានិមិត្តរូបរបស់ប្រជាជាតិហូរឡង់ផងដែរ។ ដូច្នេះហើយ វត្តមានរបស់ Van Persie លើដីហូរឡង់លើកនេះ គឺជាក្តីសោមនស្សមួយសម្រាប់ក្រុម Feyenoord ។
មតិយោបល់