ព័ត៌មានជាតិ

ស្ត្រីអាមេរិកកាំង ស្រវឹងស្រាដេកធ្លាក់តាមបង្អួច រងរបួសធ្ងន់

សៀមរាប: មានករណីភ្ញាក់ផ្អើលមួយកើតឡើង ដោយស្ត្រីអាមេរិកកាំងម្នាក់ស្រវឹងស្រាដេកធ្លាក់ពីលើផ្ទះសំណាក់ជាន់ទី២ កាលពីវេលាម៉ោង០៦:១៥នាទីថ្ងៃទី២៣  ខែឧសភា ឆ្នាំ២០១៦ នៅចំនុចផ្ទះសំណាក់ហ្វាន់ឃីហ្ល្វេស ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ប្រភពឲ្យដឹងថា ជនរងគ្រោះឈ្មោះ Worthy Rachel Marie  ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍។
ប្រភពបន្តថា មូលហេតុផឹកស្រាស្រវឹង (ផឹកមួយយប់ទល់ភ្លឺ) ហើយមកអង្គុយនៅជិតមាត់បង្អួចក្នុងបន្ទប់ដេកមិនប្រយ័ត្ន បណ្តាលឲ្យធ្លាក់រងរបួសធ្ងន់។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានដឹកបញ្ជូនតាមរថយន្តសង្គ្រោះ វ៉េង វុឌ្ឍី យកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យរ៉ូយាល់អន្តរជាតិអង្គរ៕

photo_2016-05-23_12-23-38 photo_2016-05-23_12-23-41 photo_2016-05-23_12-23-43 photo_2016-05-23_12-23-45

មតិយោបល់