កំពង់ឆ្នាំងៈ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទហិង្សាដោយចេតនា កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង២០នាទីយប់ ស្ថិតនៅចំណុចភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង។
ជនសង្ស័យឈ្មោះ ទី សារះ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិដំណាក់ពពូល សង្កាត់កំពង់ឆ្នាំង បានប្រើឈើដងកឺបុកប៊ីយែ វាយទៅលើជនរងគ្រោះ ឈ្មោះ ប្រាក់ ណារិន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅភូមិថ្មីឃុំជ្រៃបាក់ ស្រុករលាប្អៀរ បណ្ដាលឲ្យរងរបួសបែកក្បាល ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕


មតិយោបល់