ព័ត៌មានជាតិ

តុលាការបង្គាប់ឲ្យនាំខ្លួនលោក នី ចរិយា មកសារសួរបន្ថែមពាក់ព័ន្ធសំណុំរឿងសូកប៉ាន់សាក្សី ជាថ្មីម្តងទៀត

ភ្នំពេញៈ សារជាថ្មីម្តងទៀតនៅម៉ោងប្រមាណជា២ និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោក នី ចរិយា ត្រូវបានលោក ធាម ចន្ទ័ពិសិដ្ឋ ចៅ ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានបង្គាប់ឲ្យអនុរក្សពន្ធនាគារនាំខ្លួនជនត្រូវចោទឈ្មោះ នី ចរិយា អគ្គលេខាធិការរងគណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកសាកសួរបន្ថែមជាលើកទី២ ពាក់ព័ន្ធនឹងសំណុំរឿងសួកប៉ាន់សាក្សី គឺ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដើម្បីកុំឲ្យនាង និយាយការពិតអំពីទំនាក់ទំនងស្នេហ៍រវាងរូបនាង និងលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។

គួររំឮកថា ធាម ចន្ទ័ពិសិដ្ឋ ចៅ ក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានសាកសួរលោក នី ចរិយា កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅម្តងរួចហើយ ប៉ុន្តែជនត្រូវចោទមិនព្រមឆ្លើយនិងសំណួរចៅក្រមដោយសារតែអត្តមានមេធាវីការពារសិទ្ធិ។

សូមបញ្ជាក់ថា ជនត្រូវចោទដែលកំពុងជាប់ឃុំរួមមានលោក នី ចរិយា លោកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា និង លោក យី សុខសាន្ត ត្រូវជាប់ចោទពីបទសូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕

មតិយោបល់