ព័ត៌មានជាតិ

អាសូរណាស់! លោកតាវ័យ៧៥ឆ្នាំ ធ្លាក់ពីលើដើមក្រសាំងក្នុងវត្តស្វាយសង្គមស្លាប់!

ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់Post Newsថា មានករណីលោកតាវ័យ៧៥ឆ្នាំម្នាក់ ធ្លាក់ពីលើដើមក្រសាំង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចទីធ្លាវត្តស្វាយសង្គម ក្នុងភូមិព្រៃឃ្នង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ គី ឡូត ភេទប្រុស អាយុ៧៥ឆ្នាំ ស្នាក់នៅភូមិព្រៃឃ្នង ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ហើយបច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់