ព័ត៌មានជាតិ

ឆាបដែកជុសជុលគោយន្តកន្ត្រៃ ស្រាប់តែឆាបជាមួយសាំងឆេះផ្ទះខ្ទេច សមត្ថកិច្ចឃាត់ខ្លួនកូនម្ចាស់ផ្ទះ

សៀមរាបៈ លោកអធិការស្រុកវ៉ារិន បានប្រាប់ Post News ថា មានករណីអគ្គិភ័យឆេះតូបជួសជុលម៉ូតូអស់ទាំងស្រុង។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៨ ព្រឹកថ្ងែទី ២១ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចជិតផ្លូវបំបែកទៅគោកដូងស្ថិតក្នុងភូមិឫស្សីធំ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

សូមបញ្ជាក់ចំពោះករណីខាងលើ ដោយសារឈ្មោះ ណុក ភេទប្រុស ត្រូវជាកូនប្រសា របស់ឈ្មោះ ឡឹក ឆុល ស្នាក់នៅភូមិឃុំកើតហេតុខាងលើ យកគោយន្តកន្ត្រៃមកជួសជុល ប៉ុន្តែមិនឲ្យជាងធ្វើឲ្យទេ ធ្វើខ្លួនឯង ឆាបដែកគោយន្តកន្ត្រៃ ស្របពេលដែលក្រុមគ្រួសារជនរងគ្រោះកំពុងតែវាល់សាំងច្រកដបសម្រាប់លក់ បណ្តាលឲ្យឆាបឆេះតែម្តង។
មា្ចស់តូប មានឈ្មោះ ណាន លយ ភេទប្រុស អាយុ២៧ ឆ្នាំ មានប្រពន្ធឈ្មោះ ហើយ ហួង អាយុ២៥ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

ចំពោះករណីនេះ ម្ចាស់តូបជួសជុលម៉ូតូកំពុងដាក់ពាក្យបណ្ដឹងលើជនបង្កអគ្គិភ័យ ហើយលោកអធិការបានរាយការណ៍ជូនស្នងការ រងទទួលផែនព្រហ្មទណ្ឌដើម្បីស៊ើបអង្កេតនិងចំណាត់ការករណីនេះដែរ។

ក្រោយពីធ្វើការស្រាវជ្រាវថា មានបទល្មើសក្នុងការបង្កអគ្គិភ័យ កើតឡើងដោយអចេតនា និងខូចខាតធ្ងន់ធ្ងរ ឃាត់ខ្លួនជនល្មើស ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់