ព័ត៌មានជាតិ

រន្ធត់ណាស់! កាមរីបុកម៉ូតូពេញទំហឹងប៉ើងបុកផ្ទប់នឹងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ជិត១០នាក់រងរបួស

ព្រៃវែង: លោកស្នងការរងទទួលបន្ទុកផ្នែកចររាចរណ៍នៃស្នងការនគរបាលខេត្តព្រៃវែងបានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើដងផ្លូវជាតិលេខ៨A រវាងរថយន្តនិងម៉ូតូ ហើយជ្រុលទៅបុករថយន្តមួយទៀត បណ្ដាលឲ្យជនរងគ្រោះធ្ងន់ស្រាល៩នាក់និងម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង២នាទីព្រឹក ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិគរ ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងរវាងរថយន្តម៉ាកឆ្លាមនិងម៉ូតូម៉ាកវ៉េវឆ្លាមបើកបរច្រាស់ទិសគ្នា (លិច-កើត) លុះមកដល់ចំណុចកើតហេតុ ម៉ូតូបានបទចូលផ្ទះ កាត់មុខឡាន ឡានគិចមិនទាន់ ក៏បុកម៉ូតូពេញទំហឹង ហើយរុញម៉ូតូជ្រុលទៅបុកផ្ទប់ជាមួយរថយន្ត ម៉ាកហាយឡែនឌ័រ ដែលធ្វើដំណើរស្របទិសគ្នាជាមួយម៉ូតូពីទិសខាងកើត បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង មានអ្នករងរបួស ធ្ងន់-ស្រាល សរុប១០នាក់ ធ្ងន់៥នាក់ប្រុស នាក់ស្រាល៥នាក់ស្រី។

ប្រភពដដែលបានបន្តថា ហេតុការណ៍នេះកើតឡើងដោយសារមូលហេតុអ្នកបើកបរម៉ូតូស្រវឹងស្រាបើកបរខុសគន្លងស្តាំដៃរបស់ខ្លួន ហើយបទទាំងទទឹងទិស។

ក្រោយពេលកើតហេតុ សពត្រូវបានក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់