ខ្សែការពារក្លិបហង្សក្រហម Liverpool កីឡាករ Dejan Lovren បានរងរបួសក្នុងអំឡុងពេល ហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្រូអាតមុនពេលការប្រកួតជាមួយប្រទេសប៊ុលហ្គារីក្នុងយុទ្ធនាការ ជម្រុះពានរង្វាន់ទ្វីបអឺរ៉ុបនៅយប់ថ្ងៃសុក្រនេះ ។សហព័ន្ធបាល់ទាត់ប្រទេសក្រូអាតបានបង្ហោះលើទំព័រ Twitter របស់ខ្លួនថា កីឡាករ Dejan Lovren នឹងត្រូវជំនួសដោយកីឡាករ Gordon Schildenfeld ក្នុងប្រព័ន្ធ ការពាររបស់ក្រុមជម្រើសជាតិដោយសារតែកីឡាកររូបនេះមានបញ្ហារបួសក្នុងពេលហ្វឹកហាត់ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅមិនទាន់មានព័ត៌មានច្បាស់លាស់ណាមួយបញ្ជាក់ពីពេល វេលានៃការសម្រាកព្យាបាលរបស់ Lovren នោះទេ ។
គួរបញ្ជាក់ថា កីឡាករវ័យ២៤ឆ្នាំរូបនេះបានចូលលេងឲ្យ Liverpool គ្រប់ការប្រកួតទាំងក្នុង Premier League និងនៅ Champions League ចាប់តាំងពីរូបគេផ្លាស់ចេញពី Southampton នៅរដូវក្តៅនេះ ៕
ព័ត៌មានជាតិ
មតិយោបល់