ព័ត៌មានជាតិ

ចិនទៀតហើយ! បើករថយន្តស្លាកលេខ ខេមរភូមិន្ទ 05 2.2976 ពន្លះបង្គោលនិមិត្តសញ្ញាមិត្តភាពកម្ពុជា-អាមេរិច ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាក Lexus GX470 បោះពួយយ៉ាងលឿនជ្រុលចង្កូតមកបុកនឹងបង្គោលនិមិត្តសញ្ញមិត្តិភាពកម្ពុជាអាមេរិច បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣៥នាទីព្រឹកព្រលឹម ចូលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្ដោយវិថីសហព័ន្ធរុស្ស៊ី ចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Lexus GX470 ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 05 2.2976 បើកបរដោយជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីកើតមកលិច បោះពួយយ៉ាងលឿន លុះដល់ចំណុចកើតហេតុដោយខ្វះការប្រុងប្រយ័ត្នក៏បានជ្រុលចង្កូតទៅបុកនឹងបង្គោលនិមិត្តសញ្ញាមិត្តភាពកម្ពុជាអាមេរិក បណ្ដាលឲ្យបង្គោលនិមិត្តសញ្ញាកម្ពុជាអាមេរិចរងការខូចខាត។ ចំណែករថយន្តបានរងកាខូចខាតមួយកំណាត់ផ្នែកខាងមុខ សំណាងល្អគ្មានអ្នករងរបួស ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការវាស់វែងរួចរាល់ និងយករថយន្តដែលរងការបង្កខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយតាមនីតិវិធីច្បាប់៕

មតិយោបល់