កូរ៉េខាងត្បូងៈ រដ្ឋាភិបាលនៅថ្ងៃចន្ទនេះ បានបង្ហាញឲ្យដឹងថា ជាមធ្យមភ្ញៀវទេសចរបរទេស ដែលចូលមកទស្សនាលេងកម្សាន្ត នៅកូរ៉េខាងត្បូង ត្រូវបានចំណាយទឹកប្រាក់ប្រហែល ២.០៣ លានវ៉ុន ត្រូវនឹង ១.៧០០ ដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំមុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦។
លទ្ធផលនេះ ត្រូវបានផ្អែកលើការស្ទង់មតិរបស់ភ្ញៀវទេសចរបរទេសចំនួន ១២.៩០០ នាក់ មានអាយុលើសពី ១៥ឆ្នាំ ដែលបានមកទស្សនា នៅប្រទេសកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៥ នេះបើយោងតាមការឲ្យដឹងពីក្រសួងវប្បធម៍ កីឡា និងទេសចរណ៍។
ការចំណាយប្រចាំថ្ងៃ របស់ភ្ញៀវទេសចរ ខណៈដែលពួកគេស្នាក់នៅក្នុងប្រទេស ជាមធ្យមមានប្រហែល ៣៨៨.០០០ វ៉ុន ត្រូវនឹង ៣២៨.១ លានដុល្លារសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ដោយតួលេខនេះ មានការកើនឡើងពី ៣១៥.៨ដុល្លារ បើធៀបកាលពីឆ្នាំមុនមួយទៀត៕

មតិយោបល់