ព័ត៌មានជាតិ

ក្មេងស្រី អាយុ ១៣ ឆ្នាំ ដែលមាន IQ ១៦២ ត្រូវបាន​ចាត់ទុក​ថា​ជា​មនុស្ស​ឆ្លាត​បំផុត​

​នាង Reha Ramu វ័យ ១៣ ឆ្នាំ ត្រូវបាន​គេ​បញ្ជាក់ថា ក្មេងស្រី​ឆ្លាត​បំផុត​នៅក្នុង​ចក្រភព​អង់គ្លេស ដែលមាន IQ ១៦២​។​
​ក្នុងការ​ធ្វើ​តេស្ត ស្វែងរក IQ ជា​មនុស្ស ក្រោម ១៨ ឆ្នាំ នៅក្នុង​ចក្រភព​អង់គ្លេស ត្រូវបាន​គេ​ស្វែងរក​ឃើញ​ថា ក្មេងស្រី​អាយុ ១៣ ឆ្នាំ ឈ្មោះ Reha Ramu ដែល​មកពី Surbiton ក្នុង​ប្រទេស​អង់គ្លេស ដែលមាន IQ ១៦២ ត្រូវបាន​គេ​សម្រេច​ថា​ជា​មនុស្ស​ដែល​វ័យឆ្លាត​បំផុត​នៅក្នុង​ប្រទេស​អង់គ្លេស​។​

​ជាង​នេះ​ទៅ​ទៀត​នាង​ត្រូវបាន​គេ​កំណត់​ឲ្យដឹងថា ជា​មនុស្ស​ដែល​ឆ្លាត​ជាង​លោក Stephen Hawking ដែលជា​អ្នក​រូប​និយម​នៅ​ក្នុង​ចក្រភព​អង់គ្លេស ដែល​តាម​ការប៉ាន់ប្រមាណ​លោក​មាន IQ តែ ១៦០ តែប៉ុណ្ណោះ ចំណែក Neha Ramu មាន IQ រហូតដល់​ទៅ ១៦២ ។​

​មុន​សាកល្បង​ស្វែងរក IQ នេះដែរ ឪពុក​ម្តាយ​របស់​នាង​ក៏​មិនដឹង​ថា កូនស្រី​ខ្លួន​មាន IQ ខ្ពស់​យ៉ាងនេះ នោះដែរ​។​
​ម្តាយ​របស់​ក្មេងស្រី​អាយុ ១៣ ឆ្នាំនេះ បាន​និយាយថា កូនស្រី​របស់​ខ្លូន​ចូលចិត្ត​លេង ល្បែង​អុក និង​ការអាន ក្រៅពីនេះ​ក៏​ចូលចិត្ត​ការ​ហែល​ទឹក មើល​ទូរទស្សន៍​ជាដើម​។​

Neha បាន​ប្រាប់​ដល់ BBC ថា “​នៅពេល​ដែល​ការ​ធ្វើ​តេស្ត​ឃើញ​ថា​ខ្លួន​មាន IQ ខ្ពស់​យ៉ាងនេះ ពិតជា​ភ្ញាក់ផ្អើល​ណាស់ ដោយ​ខ្ពស់ជាង លោក Stephen Hawking, Albert Einstein ដែល​ជា​មនុស្ស​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ភាព​ឆ្លាត​វៃ និង​មាន IQ ខ្ពស់​នោះ​។​តែ​នាង​មិន​ហាន​ប្រៀបផ្ទឹម​នឹង​ពួកគេ​ទាំងនោះ​ទេ ទោះ​ខ្លួន​មាន IQ ខ្ពស់​ក៏​ដោយ​”​។​
​នាង Neha បាន​បន្ថែមទៀតថា សម្រាប់​អ​នា​គត់​របស់​នាង ចង់​ក្លាយជា​អ្នក​ស្រាវជ្រាវ​នៅ​ក្នុង​សាកលវិទ្យាល័យ Harvard University ដើម្បី​ក្លាយខ្លួន​ជា​មនុស្ស​មាន​កិត្តិនាម​ម្នាក់​៕​
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370839559319_zpsa05d94a6.jpg
https://i1272.photobucket.com/albums/y389/domneng/3%20lady/1370839559328_zps1f05b6ad.jpg
លោក Stephen Hawking

មតិយោបល់