ព័ត៌មានជាតិ

ចុម! ជួញដូរគ្រឿងញៀនហើយ ថែមទាំងមានកាំភ្លើងទៀត

បន្ទាយមានជ័យ: ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនដ៏សកម្មម្នាក់ក្នុងស្រុកម៉ាឡៃនៃខេត្តបន្ទាយមានជ័យត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានធ្វើការឃាត់ខ្លួន។

ហេតុការណ៍បានកើតឡើងកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ស៊ុន យ៉ុង ភេទប្រុស អាយុ៥៤ឆ្នាំ នៅភូមិអូរកាច់ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យបានថ្លែងថា បន្ទាប់ពីបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន យ៉ុង រួចមក សមត្ថកិច្ចបានធ្វើការឆែកឆេរលំនៅដ្ឋានរកឃើញកាំភ្លើងវែងចំនួន៣ដើមប្រភេទ AK៤៧ ស្វាយបត់ ២ដើម គ្រាប់មួយចំនួន និងCKCមួយដើម។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់