ព័ត៌មានជាតិ

ប្រយ័ត្ន! ប្រើល្បិចតែបន្តិចសោះ បានទាំងម៉ូតូនិងលុយជិត២ពាន់ដុល្លារ

កំពង់ឆ្នាំង: លោកអធិការក្រុងកំពង់ឆ្នាំង បានប្រាប់ Post News ថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីឆបោក ម៉ូតូ និងប្រាក់ចំនួន១៥០០ពាន់ដុល្លារ ។

ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ម៉ូតូ១គ្រឿងម៉ាក សេ១២៥ ស៊េរី០១៥ ពាក់ស្លាកលេខ បាត់ដំបង1T-7836 របស់ជនរងគ្រោះឈ្មោះ ញ៉េប ឡេង ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅភូមិអណ្ដូងជ័យ ឃុំគ្រោះ ស្រុករលាប្អៀរ ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាន់ ឆានន្ទ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិក្ដាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ជនសង្ស័យបានធ្វើសកម្មភាព ឆបោកជនរងគ្រោះ ដោយភូតកុហក ឌុបទៅមើលដីនឹងផ្ទះរបស់ខ្លួនជាច្រើនកន្លែងនៅក្នុងភូមិទួលក្រឡាញ់ បន្ទាប់មកក៏ឲ្យជនរងគ្រោះ ឈប់ម៉ូតូនៅចំណុចក្រៅរបងមន្ទីរបណ្ដុះបណ្ដាលវិជ្ជាជីវ: ក្បែររថយន្តទំនើប១គ្រឿង ដែលម្ចាស់គេចតចោល ដោយភូតជនរងគ្រោះថា រថយន្តនេះជារថយន្តបងរបស់គេ ដែលកំពុងចូលសួររកទិញដីខាងក្រោយមន្ទីរនោះ។
ក្រោយពីជនរងគ្រោះបានជឿទុកចិត្តហើយ ជនសង្ស័យក៏បានល្បួងសុំខ្ចីម៉ូតូទៅឌុប បងរបស់ខ្លួនម្នាក់ទៀត ថាផ្ទះនៅជិតនេះ រួចហើយនោះបន្ទាប់មកជនរងគ្រោះក៏ជឿទុកចិត្តបានព្រមប្រគលម៉ូតូឲ្យរួចក៏ជិះគេចទៅបាត់តែម្ដង។

សូមបញ្ជាក់ថា ម៉ូតូដែលយកទៅនោះនៅក្រោមកែបមានសៀភៅធនាគារនឹងកាត(ATM)កាណាឌីយ៉ា។ រហូតមកដល់វេលាម៉ោង៥ល្ងាច ថ្ងៃទី១៩ ខែឆ្នាំដដែល ជនសង្ស័យក៏បានហៅទូរសព្ទមក ជនរងគ្រោះដោយកុហកជនរងគ្រោះថា ខ្លួនជាបុគ្គលិកធនាគារកាណាឌីយ៉ា ដោយកុហកថាសៀវភៅនឹងកាត(ATM)មានគេស្គាល់លេខសម្ងាត់ចង់លួចបើកយកលុយ បើមិនចង់ឲ្យបាត់លុយក្នុង កុង សូមប្រាប់លេខសម្ងាត់មក ដើម្បីបិទ លេខកុង ឲ្យបានមុន ហើយជនរងគ្រោះជឿក៏ព្រមប្រាប់លេខសម្ងាត់ទៀត រួចជនសង្ស័យក៏បើកយកលុយក្នុង កុង នោះអស់១៥០០ដុល្លារ បង្ហើយតែម្ដង។

លុះមកដល់ម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី២១ ខែឆ្នាំដដែល សមត្ថកិច្ចបានប្រើវិធានការជំនាញ ទើបចាប់បានជនសង្ស័យនៅចំណុចផ្ទះជួលក្នុងភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ដែលជនសង្ស័យធ្លាប់មកស្នាក់នៅ៕

មតិយោបល់