Skip to content

Post News

ព័ត៌មានក្នុងដៃអ្នក

  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • សិល្បៈ
  • បច្ចេកវិទ្យា
  • សុខភាព
  • សេដ្ឋកិច្ច
  • កីឡា
  • អប់រំ
  • អចលន​ទ្រព្យ
ព័ត៌មានបច្ចេកវិទ្យា

របៀបបង្កើត Google Account ទុកសម្រាប់ផ្ញើឯកសារឳ្យគ្នា ជុំវិញពិភពលោក

Thursday ទី22 June ឆ្នាំ2017Monday ទី07 August ឆ្នាំ2017

សម័យនេះ! គេនិយមប្រើប្រាស់ Google Account ប្រែថា «គណនី Google» ឬហៅថា Gmail សម្រាប់ផ្ញើសារជាអ៊ីម៉ែល ដែលអាចភ្ជាប់ជាមួយឯកសារ រួមមានរូបថត ចម្រៀង ឬវីដេអូ ឳ្យគ្នាទៅវិញទៅមក នៅពាសពេញពិភពលោក។ លើសពីនេះ នៅលើទម្រង់បែបបទសុំចូលសិក្សា ឬសុំចូលធ្វើការ សុទ្ធតែ ឃើញមានការស្នើសុំឳ្យសរសេរឈ្មោះគណនីអ៊ីម៉ែល (Gmail) សម្រាប់ងាយស្រួលក្នុងការទំនាក់ទំនង។ ហេតុដូចនេះ ប្រិយមិត្តគួរតែយល់ដឹងពីរបៀបបង្កើត Google Account ទុកសម្រាប់ប្រើប្រាស់ខ្លួនឯងមួយ ដោយមិនបាច់ពិបាកស្វែងរក និងពឹងពាក់អ្នកជំនាញមកធ្វើឳ្យនោះឡើយ។

#របៀបបង្កើត Google Account

១) ចូលទៅកាន់អាសយដ្ឋាននេះ accounts.google.com/SignUp

២) វាយបញ្ចូលព័ត៌មានផ្ទាល់ខ្លួន

ចំណាំ៖ ប្រសិនបើ ឃើញមានសញ្ញាពណ៍ក្រហមលោតចេញមក មានន័យថា ព័ត៌មានដែលបានបញ្ចូល គឺត្រូវបានគេប្រើប្រាស់រួចហើយ សូមផ្លាស់ប្ដូរថ្មីស្រដៀងនេះ។

៣) ខាងក្រោម Name ត្រូវបំពេញឈ្មោះខាងដើម ក្នុងប្រអប់ទី ១ និងឈ្មោះខាងចុង ក្នុងប្រអប់ទី ២

៤) ខាងក្រោម Choose your username ត្រូវបំពេញឈ្មោះទាំងដើម ទាំងចុង បញ្ចូលគ្នា និងហាមដកឃ្លា (ត្រូវវាយលេខ ២ ខ្ទង់បន្ថែមពីក្រោយឈ្មោះពេញ ប្រសិនបើឃើញមានលោតពណ៌ក្រហម)

៥) ខាងក្រោម Create a password និង Confirm your password ត្រូវបញ្ចូលលេខកូដសម្ងាត់ចូលក្នុងប្រអប់ទាំង ២ ឳ្យត្រឹមត្រូវដូចគ្នា

៦) ខាងក្រោម Birthday ត្រូវបញ្ចូល ខែកំណើត ក្នុងប្រអប់ទី ១ , ថ្ងៃកំណើត ក្នុងប្រអប់ទី ២, ឆ្នាំកំណើត ក្នុងប្រអប់ទី ៣

៧) ខាងក្រោម Gender ត្រូវចុចជ្រើសយក Male (សម្រាប់ភេទប្រុស) Female (សម្រាប់ភេទស្រី)

៨) ខាងក្រោម Mobile Phone ត្រូវវាយបញ្ចូលលេខទូរស័ព្ទផ្ទាល់ខ្លួន

៩) ខាងក្រោម Location ត្រូវជ្រើសរើសយកប្រទេសកម្ពុជាយើង

១០) ក្រោយពេលបំពេញព័ត៌មានចប់សព្វគ្រប់ សូមចុចលើប៊ូតុង Next Step ពណ៌ខៀវ

១១) បន្ទាប់មក ឃើញមានផ្ទាំងថ្មីលោតចេញ សូមអូសចុះក្រោមឳ្យអស់ រហូតឃើញប៊ូតុង I AGREE ពណ៌ខៀវ លោតចេញមក ត្រូវចុចលើវាភ្លាម

១២) រង់ចាំដំណើរការបន្តិច នឹងលោតចេញផ្ទាំង Very your account បន្ទាប់មកចុចលើប៊ូតុង continue -> ភ្លាមនោះ លោកអ្នកនឹងទទួលបានសារផ្ញើពីក្រុមហ៊ុន Google ចូលក្នុងលេខទូរស័ព្ទដៃ ដែលបានយកមកចុះឈ្មោះបង្កើតគណនី Google

១៣) ក្រោយពេលទទួលបានសារផ្ញើពីក្រុមហ៊ុន Goolge រួច -> សូមយកលេខកូដ ៦ ខ្ទង់ នៅក្នុងសារ មកវាយបញ្ចូលក្នុងប្រអប់ Enter verification code -> បន្ទាប់មក ចុចប៊ូតុង Continue

១៤) ក្រោយមកទៀត នឹងឃើញផ្ទាំង Welcome! លោតចេញមក បានសេចក្ដីថា ការចុះឈ្មោះបង្កើតគណនីនេះ ទទួលបានជោគជ័យហើយ

១៥) សូមចុចលើប៊ូតុង Continue ម្ដងទៀត ដើម្បីសម្រេច៕

បញ្ជាក់៖ សូមកត់ត្រារាល់ព័ត៌មានដែលបានបញ្ចូលសម្រាប់ចុះឈ្មោះគណនីនេះ ព្រោះថា វានឹងមានសារៈសំខាន់នៅពេលក្រោយ៕

@សូមកុំភ្លេចចែករំលែកចំណេះដឹងនេះទៅកាន់មិត្តភក្ដិ ឬបងប្អូន ឳ្យបានគ្រប់គ្នាផង៕

 

មតិយោបល់

Tagged gmail, Google, Google Account, howto, ជ្រើសរើស, ទូរស័ព្ទ, ប្រទេសកម្ពុជា, វីដេអូ

Post navigation

⟵ ប្រយ័ត្ន! ប្រើល្បិចតែបន្តិចសោះ បានទាំងម៉ូតូនិងលុយជិត២ពាន់ដុល្លារ
LG ជោគជ័យក្នុងការផលិតអេក្រង់ឆ្លុះពត់បានទំហំ ៧៧ អីុញ ដំបូងបង្អស់របស់ពិភពលោក ⟶

Related Posts

iPhone 8 មិនទាន់ចេញផង មានវីដេអូបង្ហាញបាត់ទៅហើយ!

ម្ចាស់គណនី YouTube ដ៏ល្បីល្បាញមួយរូប ដែលមានចំនួន Follower រហូតដល់ទៅជិត ៥ លាននាក់ បានចេញវីដេអូណែនាំពីទូរសព្ទ iPhone 8 ថ្មីស្រឡាងមួយ ដែលមានការអធិប្បាយយ៉ាងក្បោះក្បាយ ផ្អែកតាមព័ត៌មានចចាមអារ៉ាម និងក្រៅផ្លូវការបែកធ្លាយកន្លងមក។ ក្នុងវីដេអូរយៈពេល ៤:៥៣ នាទី ដែលដាក់បង្ហោះលើគណនី YouTube…

មតិយោបល់

ចំនួនអ្នកប្រើអ៉ីនធើណែតនៅចិន កើនដល់ ៧១០លាននាក់ ក្នុងនោះមាន ៩២% ប្រើនៅលើស្មាតហ្វូន

ប៉េកាំង៖ ចំនួនអ្នកប្រើប្រាស់អ៉ីនធើណែតនៅក្នុងប្រទេសចិន បានកើនឡើងដល់ ៧១០លាននាក់ ប្រហែលនឹង ៥២ភាគរយ​នៃប្រជាជនចិនសរុប។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួចេញផ្សាយ​នៅថ្ងៃទី០៤ ខែសីហា។ យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលបណ្ដាញអ៉ីនធើណែតចិន (CNNIC) បានឲ្យដឹងថា នៅពាក់កណ្ដាល​ឆ្នាំ២០១៦​នេះ មានចំនួនអ្នកប្រើប្រាស់អ៉ីនធើណែតថ្មីជាង ២១លាននាក់ ដោយបានកើនឡើង ១,៣ភាគរយ បើធៀបទៅ​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នៅក្នុងរបាយការណ៍ក៏បានបញ្ជាក់ផងដែរថា មានប្រជាជនប្រមាណ ១៩១លាននាក់…

មតិយោបល់

ចិន គ្រោងចេញច្បាប់ត្រួតពិនិត្យ និងបិទមាតិកាអនឡាញណាមិនសង្គមនិយម

រដ្ឋាភិបាលចិន បានបង្កើនការត្រួតពិនិត្យរបស់ខ្លួនទៅលើភាពយន្ត ប្លុក និងគេហទំព័រអប់រំផ្សេងៗ កាលពីថ្ងៃសុក្រសប្តាហ៍មុន ជាមួយច្បាប់ថ្មី​ដែលចែងថា គេហទំព័រណាដែលមិនអនុលោមតាមតម្លៃស្នូលនៃសង្គមនិយម នឹងត្រូវបិទចោលជាកំហិត។ នេះបើយោងតាមសារព័ត៌មាន Reuters។ ទោះយ៉ាងណា វិធានការណ៍ផ្លូវច្បាប់ចុងក្រោយនេះ គឺផ្តោតជាពិសេសលើការបិទផ្ទប់មាតិកាវីដេអូទាក់ទងទៅ​នឹងភាពយន្តអាសអាភាស សាសនា និងព័ត៌មានណាដែលមានចារឹកជាអវិជ្ជមានក្បត់ជាមួយរដ្ឋាភិបាលមជ្ឈិមបក្សកម្មុយនិសចិនប៉ុណ្ណោះ។ កាលពីថ្ងៃសុក្រមុន អង្គភាព China Netcasting Services…

មតិយោបល់

Copyright © 2025 Post News | Ultimate News by Ascendoor | Powered by WordPress.
 

Loading Comments...