ព័ត៌មានជាតិ

រពឹសដៃទៅកាច់កម៉ូតូគេ មានអីជាប់ខ្នោះសមត្ថកិច្ច!

កណ្ដាលៈ ជនសង្ស័យ២នាកបានធ្វើសកម្មភាពប៉ុនប៉ងលួចម៉ូតូ តែត្រូវប្រជាពលរដ្ឋនៅក្បែរនោះឃើញទាន់ព័ទ្ធចាប់ខ្លួនបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចក្នុងវត្ត ឥន្ទលីបូរ ភូមិពុកឫស្សីលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ ហ៊ុន មករា ហៅ រ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិខ្ពប ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចប្បន្នស្នាក់នៅផ្ទះជួល ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែ ខណ្ឌចំការមន រាជធានីភ្នំពេញ(ឃាត់ខ្លួន)។និងទី២ឈ្មោះ ធី ហៅ ម៉ៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលួច នៅសង្កាត់ចាក់អង្រែ ខណ្ឌចំការមន រាជធានីភ្នំពេញ(រត់គេចខ្លួន)។វត្ថុតាងចាប់រួមមាន ម៉ូតូ១គ្រឿងម៉ាកC.125ពណ៌ខ្មៅសេរី២០១៣ ពាក់ស្លាកលេខភ្នំពេញ1BW 8948 (ជាមធ្យោបាយធ្វើសកម្មភាព)។ ស្លាកលេខម៉ូតូ១ (ភ្នំពេញ 1DE9126) ដង្កាប់១សោរម៉ូតូ៣ កូនសោរសំរាប់ដោះខ្ចៅ ២ ទូរណឺវីស១ ទូរស័ព្ទ១គ្រឿង ខ្ចៅ៦គ្រាប់ និងកាស់៦គ្រាប់។

ប្រភពដដែលបានបន្តថា នៅថ្ងៃកើតហេតុម៉ោង៥ព្រឹកជនសង្ស័យទាំង២នាក់បានជិះម៉ូតូចេញពីភ្នំពេញមកដល់វត្តឥន្ទលី បូរ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល បានធ្វើកម្មភាពកាច់សោរកម៉ូតូ តែពេលធ្វើសក្មភាពនោះត្រូវបានប្រជាពលរដ្ឋដឹងមុន នាំគ្នាព័ទ្ធចាប់ជនសង្ស័យបានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចនគរបាល ប៉ុស្តិ៍ពុកឫស្សី ចំណែកជនសង្ស័យឈ្មោះ ធី បាន រត់គេខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចនាំមកអធិការដ្ឋានដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់