ព័ត៌មានជាតិ

ផ្ទះ២ខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ក្នុងមួយប៉ប្រិចភ្នែកតែប៉ុណ្ណោះ!

កណ្តាល: អគ្គិភ័យមួយបានឆាបឆេះផ្ទះមួយខ្នងអស់ទាំងស្រុងក្នុងមួយប៉ប្រិចភ្នែក បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១និង៥៥នាទីថ្ងៃត្រង់ទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆាបឆេះមុនដំបូងគេមាន ទំហំ៥គុណ១១ម៉ែត្រមានម្ចាស់ឈ្មោះ សុខ ង៉ុយ ភេទប្រុស អាយុ៦៦ឆ្នាំ មានប្រពន្ធឈ្មោះ សុខ សន អាយុ៦៣ឆ្នាំ ស្នាក់នៅភូមិស្ទឹង ឃុំសំរោងធំ។ ចំណែកផ្ទះបន្ទប់មានទំហំ ៥ម៉ែត្រ គុណនឹង៩ម៉ែត្រ មានម្ចាស់ឈ្មោះ វ័រ វៃ អាយុ៤៦ឆ្នាំ មានប្រពន្ធឈ្មោះ សុខ សែល អាយុ៤៧ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានការឆេះនេះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ហើយបន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាម កម្លាំងជំនាញបង្កានិងពន្លត់អគ្គិភ័យ បានចុះដល់គោលដៅកើតហេតុ មិនបានប្រើរថយន្តពន្លត់ទេ ដោយសារផ្លូវតូចចង្អៀត មិនអាចចូលរថយន្តបាញ់ទឹកពន្លត់បាន តែប៉ុន្តែនៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចប៉ុស្ដិរដ្ឋបាល និងកម្លាំងមន្ត្រីជំនាញ បានសហការជួយពន្លត់ជាមួយប្រជាពលរដ្ឋដោយប្រើម៉ាស៊ីនបូបទឹកបាញ់ពន្លត់ នៅតែជួយមិនបាន ដោយសារសន្ទុះភ្លើងឆេះមានលក្ខណ:ខ្លាំងនឹងលឿនរហ័សពេក ដោយបានឆេះបំផ្លាញសម្ភារ:ក្នុងផ្ទះទាំងស្រុង រួមទាំងម៉ូតូ១គ្រឿង កង់៥គ្រឿងផងដែរ៕

មតិយោបល់