ព័ត៌មានជាតិ

លោកតាវ័យ ៧២ឆ្នាំ ជិះកង់ឆ្លងផ្លូវ ត្រូវម៉ូតូបុកស្លាប់យ៉ាងរន្ធត់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងកង់ នៅវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ លើកំណាត់ផ្លូវលេខ៨ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ស្ថិតក្នុងភូមិវិហ៊ារសួគ៌ជើង ឃុំវិហ៊ារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ឈួន ឆោម ភេទប្រុស អាយុ៧២ឆ្នាំ នៅភូមិឃុំកើតហេតុ។ ចំណែកម៉ូតូបង្ក ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CQ-1552 បើកបរដោយឈ្មោះ គង់ សំនៀង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រាល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

ដំណើររឿង៖ នៅមុនកើតហេតុ គេឃើញជនរងគ្រោះ ជិះកង់តាមបណ្ដោយផ្លូវ មកដល់ចំណុចខាងលើ បានឆ្លងផ្លូវក្នុងទិសដៅពីកើតទៅលិច មិនប្រយ័ត្ន ក៏ត្រូវម៉ូតូមួយគ្រឿង បើកបរក្នុងទិសដៅពីជើងទៅត្បូង បុកពេញមួយទំហឹង បណ្ដាលឲ្យអ្នកជិះកង់ដួលបោកក្បាលទៅនឹងផ្លូវ ស្លាប់មួយរំពេច ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង រួចឃាត់ខ្លួនជនបង្ក និងដកហូតវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់