ព័ត៌មានជាតិ

កំពុងជិះម៉ូតូទៅបង្រៀនសិស្ស ជិះមិនទាន់ដល់ផ្ទះសិស្សផងចោរឆក់កាបូបអស់ទូរសព្ទមួយនិងលុយជាង៦០ដុល្លារ

ភ្នំពេញ: ស្ត្រីជាគ្រូបង្រៀនម្នាក់កំពុងជិះម៉ូតូបំណងទៅបង្រៀនសិស្សជិះមិនទាន់ដល់ផ្ទះសិស្សផងស្រាប់តែចោរឆក់កាបូបអស់ទូរសព្ទម៉ាកអាយហ្វូន១គ្រឿងនិងលុយជាង៦០ដុល្លារទៅបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២០០៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ អាង ដាវី អាយុ៤០ឆ្នាំ មុខរបរជាគ្រូបង្រៀន តាមផ្ទះស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភព័ត៌មានពីស្ត្រីរងគ្រោះបានឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានជិះម៉ូតូម៉ាកគុបពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-4797 បានធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិច បំណងទៅបង្រៀនសិស្សនៅក្បែរស្ថានីយ៍ប៉ុស្តិ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ លុះមកដល់ទល់មុខសាលាណតប៊្រីជ ស្រាប់តែមានជនសង្ស័យម្នាក់ ជិះម៉ូម៉ាកឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ បានជិះម៉ូតូមកក្បែរគាត់ ហើយបន្ថែមល្បឿនយ៉ាងលឿនទៅមុខបាត់ទៅ ខណ:នោះមានជនសង្ស័យម្នាក់ទៀតជិះម៉ូតូម៉ាកឌ្រីម មិនចាំស្លាកលេខជិះមកអែបពីចំហៀងខាងក្រោយហើយបានឆក់យកកាបូបរបស់គាត់បាត់តែម្តងដោយនៅក្នុងកាបូបនោះមានលុយចំនួនជាង៦០ដុល្លារ ទូរសព្ទម៉ាកអាយហ្វូន១គ្រឿង សៀវភៅធនាគារសៀវភៅពុម្ពចំនួន៣ក្បាល និងអត្តសញ្ញាណប័ណ្ណ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាបខណ្ឌពោធិ៍សែនជ័យតែដោយសាសមត្ថកិច្ចសួរនាំដឹងថាកន្លែងកើតហេតុនៅក្នុងសង្កាត់ទឹកថ្លាក៏ប្រាប់ឲ្យជនរងគ្រោះទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាវិញ៕

មតិយោបល់