ភ្នំពេញៈ បុរសម្នាក់បានលង់ទឹកក្រោយផ្ទះ ខណៈដែលដើរចុះទៅក្អួតក៏បានបាក់ឈើធ្លាក់ចូលទៅក្នុងទឹកបឹងកំប្លោកខាងក្រោយផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម៌។
ហេតុការណ៌ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅភូមិបឹងតាម៉ាត សង្កាត់ដង្កោខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីក្រុមគ្រួសាររបស់សពបុរសខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសខាងលើនេះដេកនៅលើអង្រឹងក្រោមផ្ទះរបស់អ្នកជិតខាងក្បែរកន្លែងកើតហេតុ ក្រោយមកក៏មិនឃើញកូនគាត់ ម្តាយជនរងគ្រោះខាងលើបានដើរទៅខាងក្រោយផ្ទះ គាត់ក៏ប្រទះឃើញកូនប្រុសគាត់បានធ្លាក់ចុះក្នុងបឹងកំប្លោកលង់ទឹកស្លាប់បាត់បង់ជិវិតទៅហើយ ក៏បានស្រែកយំឆោឡោឲ្យអ្នកជិតខាងជួយស្រង់កូនប្រុសគាត់ មកដាក់នៅលើផ្ទះ និងបានរាយការណ៏ជូនសមត្ថកិច្ចមូលដ្ឋាន។
ក្រោយមកសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ បន្ទាប់ពីពិនិត្យសពរួច សមត្ថកិច្ចជំនាញបានឲ្យដឹងថាសពបុរសខាងលើ ពិតជាធ្លាក់ចូលក្នុងទឹកលង់ស្លាប់ពិតប្រាកដមែន ដោយម្តាយ ជនរងគ្រោះខាងលើបានប្រាប់សមត្ថកិច្ចថាកូនប្រុសរបស់គាត់មានជំងឺឆ្កួតជ្រូក
សពបុរសខាងលើមានឈ្មោះ ពៅ មករា អាយុ២៩ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅចំណុចកើតហេតុខាងលើ។ ចំណែកសពបុរសខាងលើត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
https://youtu.be/trg2dKLJMcM
មតិយោបល់