ភ្នំពេញៈ អនុសាខាកាកបាតក្រហមកម្ពុជា ខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានអនុសាខាកាកបាតក្រហមកម្ពុជា ប្រចាំខណ្ឌមានជ័យ និងសមាជិកសមាជិការអនុសាខាកាកកបាតក្រហមខណ្ឌមានជ័យ នាវេលាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៦ បាននាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនប្រជាពលរដ្ឋក្រីក្រជួបការលំបាកចំនួន១០គ្រួសារ ដែលរស់នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំណោយចែកជូនរួមមាន អង្ករមួយបាវ ទម្ងន់៣០គីឡូក្រាម. ឃីត១ឈុត (មុង ភួយ ក្រមា) ត្រីខ១យួរ ស្មើរនឹង១០កំប៉ុង ទឹកត្រី១យួរ ទឹកស៊ីអ៊ីវមួយយួរ រួមទាំងថវិកាចំនួន៤ម៉ឺនរៀលផងដែរ។
លោក ឌី រ័ត្នខេមរុណ បានថ្លែងឲ្យដឹងថា ការនាំយកអំណោយចែកជូនបងប្អូននៅពេលនេះ គឺអាជ្ញាធរធ្វើឡើងមិនមានពាក់ព័ន្ធទៅនឹងនិន្នាការនយោបាយណាមួយនោះទេ គឺជាការមើលឃើញជាក់ស្តែងពីសុខទុក្ខលំបាករបស់បងប្អូន ពីសំណាក់កាកកបាតក្រហមកម្ពុជា ដែលមានសម្តេចកិតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន។
ឆ្លៀតក្នុងឱកាសដដែលនេះ លោកប្រធានអនុសាខា បានពាំនាំក្តីនឹករឭកយ៉ាងក្រៃលែងផងដែរ ពីសំណាក់សម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូន។ ថ្វីត្បិតតែពេលនេះ សម្តេចមិនមានវត្តមាននៅទីនេះពិតប្រាកដមែន ប៉ុន្តែចិត្តរបស់សម្តេចតែងឋិតនៅក្បែរបងប្អូនជានិច្ច ដែលលោកតែងតែក្រើនរំឭកដល់មន្ត្រីក្រោមឱវាទឲ្យធ្វើយ៉ាងណា ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាពលរដ្ឋក្រីក្រលំបាក តោកយ៉ាក ចាស់ជរា អ្នកកើតជំងឺរុាំរៃ និងជាពិសេសជនមានផ្ទុកមេរោគអេដស៍ គឺមិនត្រូវមើលរំលងជាដាច់ខាត ព្រោះសុខទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្តេចកតិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដូចគ្នា៕
មតិយោបល់