កំពតៈ កាលពី ថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង ២និង១៥នាទីរសៀល បន្ទាប់ពីប្រជាពលរដ្ឋរាយការណ៍មក កម្លាំងសមត្ថកិច្ច បានចុះទៅភ្លាមៗ ក៏បានចុះទៅជួបសួរនាំគាត់ដើម្បីរាយការណ៍បន្តទៅអធិការ លុះស្អែកឡើង លោក ហាញ់ គា អធិការរងសេនាធិការ សហការជាមួយកម្លាំងប៉ុស្តិ៍ បានចុះមកជួយរុះរើផ្ទះរបស់គាត់ ឈ្មោះ នាក់ ស៊ន ភេទស្រី អាយុ ៥៧ ឆ្នាំ រស់នៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយផ្ទះគាត់ត្រូវបានខ្យល់កន្រ្ទាក់ ប៉ើងដំបូលផ្ទះខូចខាត់អស់ទាំងស្រុង ដែលមានបណ្តោយ ៥,៥ × ៤ម៉ែត្រ ធ្វើអំពីស័ង្កសី ជញ្ជាំងបាំងស័ង្កសី ចំណែកឯឈើ និងសសរ ពុកបាក់បែកអស់ ។
បញ្ជាក់៖ កម្លាំងសមត្ថកិច្ច និងចូលរួមជាថវិកាម្នាក់បន្តិច ដើម្បីជួយសាងសង់ផ្ទះឡើងវិញជូនដល់គាត់ ប្រសិនជាបងប្អូនសប្បុរសជនណាមានចិត្តចង់ចូលរួមសូមទាក់ទងមកខាងប៉ុស្តិ៍ដើម្បីរួមគ្នា ៕
មតិយោបល់