រតនគិរីៈ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៩និង៤៩នាទី ដោយមានការចង្អុលបង្ហាញពីលោក ឧត្ដមសេនីយ៍ទោ យិន ចំណាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលញ៉ាង ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវ: កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ទៅលើនារីរងគ្រោះឈ្មោះ ស .យ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិច្រាយ មុខរបរកសិករ (ក្រោយពីរំលោភរួចជនសង្ស័យរត់គេចខ្លួនបាត់)
សមត្ថកិច្ចបានឃាត់ខ្លួនចំណុចចម្ការរបស់ជនសង្ស័យ ស្ថិតក្នុងភូមិចាយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី ។
ជនសង្ស័យឈ្មោះ ក្លាន អេម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចារាយមុខរបរកសិករ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្ដូងមាស ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕
មតិយោបល់