ព័ត៌មានជាតិ

មុខសញ្ញាចាស់កាច់កម៉ូតូ ត្រូវសមត្ថកិច្ចក្របួចកជាប់!

ភ្នំពេញៈ កម្លាំងផ្នែកយុត្តិធម៌ខណ្ឌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ធ្វើការបង្ក្រាបជាក់ស្ដែងករណីប្រព្រឹត្តអំពើលួច (ប្រើដែកចុងសំប៉ែត ស្រួចកាច់សោរកម៉ូតូ) ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១០ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចខាងលិចព្រះវិហារវត្តហារ ភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ទាន វិសាល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមានជ័យ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទុកម៉ូតូម៉ាកហុនដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FE-2890 មានលេខតួ និងលេខម៉ាស៊ីន9378695 នៅខាងលិចព្រះវិហារ ក្នុងវត្តហារ ស្ថិតនៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះមានជនសង្ស័យ២នាក់ ទី១ឈ្មោះ ហេង សំអឿន ហៅ ប៊ុន ភេទប្រុស អាយុ២៨ឆ្នាំ និងទី២ឈ្មោះ វ៉ាន់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ជិះម៉ូតូកង់បី១គ្រឿង ឌុបគ្នាមកដល់ខាងលិចព្រះវិហារ ក្នុងវត្តហារខាងលើ ហើយជនសង្ស័យឈ្មោះ ហេង សំអឿន ហៅ ប៊ុន បានចុះធ្វើសកម្មភាពលួចកាច់សោរកម៉ូតូរបស់ជនរគ្រោះខាងលើ ហើយជនរងគ្រោះបានឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏បានស្រែកថា ចោរៗ ពេលនោះកម្លាំងសមត្ថកិច្ចយើង ដែលកុំពុងការពារសន្តិសុខក្នុងវត្តខាងលើនោះស្រាប់ បានធ្វើអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហេង សំអឿន ហៅ ប៊ុន រួមនិងវត្ថុតាង ដែកចុងសំប៉ែតស្រួច១ភ្លាមៗ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសតាមនីតិវិធីច្បាប់ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ វ៉ាន់ បានគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យ និងបក្ខពួកដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
វត្ថុតាងចាប់យករួមមាន ទី១ដែកចុងសំប៉ែតស្រួច១ ទី២សោរខ្សៀលេខ៨ចំនួន១ ទី៣កូនសោរម៉ូតូ១ ទី៤វិទ្យុទាក់ទងម៉ាកMOTOROLA MTS 2500 ចំនួន១គ្រឿង ទី៥ម៉ូតូម៉ាកហុនដាសេ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1FE-2890 មានលេខតួ និងលេខម៉ាស៊ីន9378695 ចំនួន១គ្រឿង។

ចំពោះជនសង្ស័យដែលគេចខ្លួនបាត់ សមត្ថកិច្ចយើងកុំពុងតែខិតខំស្រាវជ្រាវតាមចាប់បន្ត។

បច្ចុប្បន្នជសង្ស័យខាងលើ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់