ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ ឆ្នាំ នឹងចាកចេញពីមាតុប្រទេស នៅវេលាម៉ោង ១និង២០ នាទីរសៀលនេះ តាមជើងហោះហើរ PG 930 ហោះទៅកាន់ទីក្រុងបាងកក មុននឹងបន្តដំណើរទៅកាន់មីយ៉ាន់ម៉ា តាមរយៈជើងហោះហើរ PG 703 ដែលគ្រោងនឹងទៅដល់មីយ៉ាន់ម៉ា នាវេលាម៉ោង ៥និង៣៥ នាទីល្ងាច ដើម្បីចូលរួមប្រកួតពានរង្វាន់ (KBZ Bank Cup Myanmar 2017)។
គួរបញ្ជាក់ថា ការប្រកួតលើកដំបូងរបស់ក្រុមជម្រើសជាតិ U22 កម្ពុជា ធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៧ ខាងមុខនេះ ដោយនឹងត្រូវប្រកួតជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិ U22 មីយ៉ាន់ម៉ា នៅវេលាម៉ោង ៦ ល្ងាច ម៉ោងនៅប្រទេសមីយ៉ាន់ម៉ា លើកីឡដ្ឋាន Thuwunan Stadium ៕
មតិយោបល់