ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងព្រលះគ្នាពេញទំហឹងរបួសធ្ងន់និងស្រាល២នាក់

ភ្នំពេញៈ ដោយសារតែបើកបរមិនគោរព្វច្បាប់ចរាចរម៉ូតូ២គ្រឿងបានព្រលះគ្នាពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់ម្នាក់និងស្រាល២នាក់កាលវេលាម៉ោង០៣និង០០នាទីទាបភ្លឺ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចរង្វង់មូលវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនម្នាក់ និងនារីម្នាក់ជិះម៉ូតូមួយគ្រឿម៉ាក ឡេត ពណ៌ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ1CI 0652 ធ្វើដំណើរវង់រង្វង់មូលវត្តភ្នំ ទិសដៅពីជើងទៅត្បូង(ស្របទិសដៅចរាចរណ៍)ពេលមកដល់ចំណុចកើតហេតុស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AY 2072 ធ្វើដំណើរបញ្ច្រាសទិសចរាចរណ៌បានជ្រុលបុកគ្នាពេញទំហឹង បណ្ដាលឲ្យម៉ូតូទាំងពីរគ្រឿងរងការខូចខាតទៅមុខលែងរួច ចំណែកយុវជនជិះម៉ូតូឡេតរងរបួសបែកមុខបែកមាត់។

ប្រភពព័ត៌មានបានបន្តទៀតថា ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នាដោយភាគីខាងម៉ូតូសង់កូរ៉េព្រមសងថ្លៃការខូចខាត និងថ្លៃព្យាបាលរបួសចំនួន៧០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដងព្រោះមិនចង់រំខានដល់បងៗសមត្ថកិច្ច៕

photo_2016-05-24_08-50-27 photo_2016-05-24_08-50-26 photo_2016-05-24_08-50-25 photo_2016-05-24_08-50-26 (2) photo_2016-05-24_08-50-24 photo_2016-05-24_08-50-22

មតិយោបល់