ព័ត៌មានជាតិ

មនុស្ស​តែ​ម្នាក់​គត់​ដែល​អាច​ទស្សនា​ជុំវិញ​ភ្នំ FUJI ត្រឹមតែ 10 នាទី​

​មនុស្ស​ជាច្រើន​ប្រាកដជា​នឹង​ទស្សនា​ភ្នំ​បេតិកភណ្ឌ​ពិភពលោក FUJI របស់​ប្រទេស​ជប៉ុន​ដោយ​ថ្មើរជើង​ហើយ​ត្រូវ​ចំណាយពេល​រាប់សិប​ម៉ោង​ដើម្បី​បាន​ទស្សនា​ភាគ​ខ្លះ​នៃ​ភ្នំ​ដ៏​ធំ​និង​ខ្ពស់​មួយ​នេះ​តែ​បុរស​ផ្សងព្រេង​ជនជាតិ​ស្វីស​ម្នាក់​ដែល​ចូលចិត្ត​ប្រើពេល​ខ្លីៗ​ដើម្បី​ធ្វើ​ដំណើរ​កំសាន្ត​នោះ​បាន​ប្រើប្រាស់​រយៈពេល​តែ 10 នាទី​ក្នុង​ទស្សនា​ជុំវិញ​ភ្នំ FUJI ដ៏​អស្ចារ្យ​មួយ​នេះ​បាន​។​
2013-11-08_123213
​លោក Yves Rossy ជា​អ្នក​ផ្សងព្រេង​ជនជាតិ​ស្វីស​បាន​ប្រើប្រាស់​ពេលវេលា​ត្រឹមតែ 10 នាទី​ជាមួយនឹង​ការហោះហើរ​ដោយ​ប្រើប្រាស់​ឧបករណ៍ Jet Pack ដែល​មាន​ស្លាប​ស្រដៀង​ទៅ​នឹង​យន្តហោះ​។​រយៈពេល​ត្រឹមតែ 10 នាទី​ហើយ​លោក​បាន​ធ្វើ​បែប​នេះ​អស់​ប្រមាណ​ជា 9 ដង​មក​ហើយ​នៅក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់