ភ្នំពេញៈ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានចុះទៅបង្គ្រាបទីតាំងចែកចាយថ្នាំញៀនយ៉ាងសកម្មភាពមួយកន្លែងនៅម្តុំរោងចក្រឆ្នាំង ហើយឃាត់ខ្លួនបានជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយសារធាតុញៀនយ៉ាងសកម្ម ដកហូតបានថ្នាំញៀនជិត១០កញ្ចប់ឯណោះ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង២០នាទីយប់ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅម្តុំរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ភ័ក្រ្តា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ កន្លែងស្នាក់នៅមិនពិតប្រាកដ។
ការបង្រ្កាបនេះ គឺដឹកនាំដោយលោកអធិការខណ្ឌរង ខណ្ឌដូនពេញផ្ទាល់តែម្តង ហើយលោកបានបញ្ជាក់ប្រាប់ថា ក្នុងការចុះបង្ក្រាបលើកនេះ គឺកម្លាំងសមត្ថកិច្ចលោកបានចុះទៅបង្រ្កាបដោយផ្ទាល់ៗ ខណៈនោះក៏ប្រទះឃើញជនសង្ស័យម្នាក់ កំពុងតែឈរ ដោយមានការសង្ស័យ សមត្ថកិច្ចបានឃាត់ដើម្បីត្រួតពិនិត្យនិងឆែកសេរ ប៉ុន្តែត្រូវបានជនសង្ស័យដឹងខ្លួនទាន់ ហើយបានបោះថ្នាំញៀនចោលចូលទៅក្នុងសំរាម ហើយបានរត់គេច ភ្លាមៗ តែត្រូវកម្លាំងលោកបានរត់ដេញតាមពីក្រោយ ហើយឃាត់បានទាំងមានការប្រតាយប្រតប់ ចំណែកថ្នាំញៀនដែលជនសង្ស័យបោះចោល ត្រូវបានកម្លាំងលោក រកឃើញមានចំនួន៩កញ្ចប់តូច ក៏ធ្វើការឃាត់ខ្លួនតែម្តងទៅ។
ចំណែកវត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន ឧបករណ៍ប្រើប្រាស់នៅសារធាតុញៀនមួយចំនួន និងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់តូច រួមទាំងម៉ូតូមួយគ្រឿងទៀតផង ។
បច្ចប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ និងចាត់ការតាមនីតិវីធីច្បាប់៕
មតិយោបល់