ភ្នំពេញៈ ទោះបីរដូវស្សាចាប់ផ្តើមខិតចូលមកដល់ក៏ដោយ សម្តេចតេជោហ៊ុន សែន បានសរសេរក្នុងផេកហ្វេសបុករបស់សម្តេច សូមអាជ្ញាធរមានសមត្ថកិច្ច បន្តយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ និងកំពុងរងគ្រោះដោយខ្យល់កន្រ្តាក់ដែលបានបណ្តាលឲ្យខូចខាតផ្ទះសម្បែង និងសាលារៀនមួយចំនួនជាដើម។ សូមសម្រុកជីកនិងស្តារអណ្តូង ស្តារស្រះ ប្រឡាយ ត្រពាំង និង ស្តារអាងស្តុកទឹកឲ្យបានរហ័ស ដើម្បីរក្សាទឹកទុកប្រើប្រាស់បានទាំងខួបប្រាំងខួបវស្សា។ យើងពិបាកនៅពេលនេះមែន តែបងប្អូនយើងនឹងមានទឹកប្រើប្រាស់លែងខ្វះខាតនៅពេលក្រោយ។ សូមប្រញាប់រួសរាន់ជំរុញការងារនេះ ឲ្យបានសម្រេចគ្រប់ទីកន្លែង។
សូមអរគុណសប្បុរសជន និងអង្គការសមាគមជាតិ និងអន្តរជាតិ ក្រុមអ្នកស្ម័គ្រចិត្ត យុវជនយុវតី និងសមាជិកសមាជិការគណបក្សប្រជាជនទាំងអស់ដែលបានចំណាយថវិកា និងកម្លាំងកាយចិត្តចុះជួយផ្តល់ទឹក និងជំនួយផ្សេងៗដល់បងប្អូនរងគ្រោះទូទាំងប្រទេស៕
មតិយោបល់