ព័ត៌មានជាតិ

Update៖ រថយន្តពីរគ្រឿងកៀរគ្នាអ្នកបើកបរតឹងសរសៃករៀងៗខ្លួន!

ភ្នំពេញ: រថយន្តចំនួនពីរគ្រឿងបានបើកជ្រុលចង្កូតកៀរគ្នារងការខូចខាតអ្នកបើកបរជជែកតឹងសរសៃកដាក់គ្នា។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខអាកាសយានដា្ឋនអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក ស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AG 5884 បើកបរទន្ទឹមគ្នាជាមួយរថយន្តម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2D 6988 ទិសដៅពីកើតទៅលិចដូចគ្នា លុះមកដល់ចំណុចកើតហេតុមិនដឹងថាយ៉ាងមេចទេស្រាប់តែប៉ះគ្នា។

ប្រភពព័ត៌មានពីភាគីទាំងសងខាងបានចោតគ្នាទៅវិញទៅមកដោយយកត្រូវរៀងៗខ្លួន ដោយខាងរថយន្តស្តារិច ចោទថារថយន្តឡិចស៊ីស RX300 បានគេចរថយន្តផ្សេងទៀតហើយបានរេចង្កូតរថយន្តមកស្តាំជ្រុលមកខោករថយន្តស្តារិចគាត់ដែលកំពុងបើកឲ្យរងការខូចខាតផ្នែកខាងឆ្វេង ចំណែកអ្នកបើករថយន្ត ឡិចស៊ីស វិញបានចោទថាគឺរថយន្តស្តារិចនេះបានបើកបុកកៀរថយន្តរបស់គាត់ពីខាងស្តាំបណ្តាលឲ្យរងការខូចខាតកាងខាងមុខ។

នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នេះដែរ គេសង្កេតឃើញភាគ្គីទាំងសងខាងជជែគ្នាយ៉ាងតឹងសសៃកយកត្រូវរៀងៗខ្លួន នៅចំពោះមុខសមត្ថកិច្ចចររាចរណ៍ តែទោះជាយ៉ាងណាជម្លោះពាក្យសំដីបានបញ្ចប់ទៅវិញដោយភាគ្គីខាងអ្នកបើករថយន្តស្តារិច សុខចិត្តសងថ្លៃការខូចខាតចំនួន២០ដុល្លារទៅឲ្យអ្នកបើករថយន្តឡិចស៊ីស ហើយខាងលុចស៊ីសមិនខ្ចីយកទេដោយឲ្យលុយនោះទៅសមត្ថកិច្ចចររាចរណ៍ ហើយពួកគេបើករថយន្តបែកផ្លូវគ្នាទៅជួសរថយន្តរៀងៗខ្លួន៕

មតិយោបល់