ព័ត៌មានជាតិ

Update៖ ជនសង្ស័យប្រុសស្រី២នាក់ឈរលក់គ្រឿងញៀនយ៉ាងសំញ៉ែង ដកហូតបានជិត៣០កញ្ចប់!

ភ្នំពេញ: ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីឈលក់សារធាតុញៀននៅតាមបណ្ដោយផ្លូវរថភ្លើង (រោងចក្រឆ្នាំង) និងដកហូតសារធាតុញៀនចំនួន២៩កញ្ចាប់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្លូវរថភ្លើង រោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីទាំង២ ទី១ឈ្មោះ រឿន សុខខេង អាយុ៣៥ឆ្នាំ ភេទប្រុស ស្នាក់នៅរោងចក្រឆ្នាំង សង្កាត់បឹងកក់២ ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ ដកហូតបានសារធាតុញៀនបានចំនួន៩កញ្ចាប់តូច។ ចំណែកនារីសង្ស័យម្នាក់ទៀតមានឈ្មោះ ចាន់ ស្រីមាស ភេទស្រី អាយុ១៣ឆ្នាំ ស្នាក់នៅចំណុចរោងចក្រឆ្នាំង ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលចុះប្រតិបត្តិការកម្លាំងកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចុះប្រតិបត្តិបង្រ្កាបជាក់ស្ដែង ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី២នាក់ នៅចំណុចកើតហេតុចាងលើ ដកហូតសារធាតុញៀនសរុបបានចំនួន២៩កញ្ចាប់តូច។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌទួលគោកយកមកសួរនាំ និងឃុំខ្លួនបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់