កំពង់ធំៈ កាលពីវេលាម៉ោង ១ និង២០នាទីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០ មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ០១ខ្នង ស្ថិតក្នុងភូមិអណ្តោត ឃុំបាក់ស្នា ស្រុកបារាយណ៍។
ម្ចាស់ផ្ទះឈ្មោះ គង់ វឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ផ្ទះទំហំ០៨ x០៨ម៉ែត្រ ធ្វើអំពីឈើជញ្ជាំងក្តារ ដំបូលប្រក់ក្បឿង។
មូលហេតុ៖ បណ្តាលមកពីកូនលេងដែកកេះដុតស្បូវក្រោមផ្ទះ សម្រាប់ក្រងធ្វើដំបូល (ម្តាយឪពុកមិននៅផ្ទះទៅចម្ការ)។
សម្ភារខូចខាត៖
-ឆេះផ្ទះមួយខ្នងទាំងស្រុងទំហំ
-ប្រាក់រៀលចំនួន៥០០,០០០រៀល
-អង្ករចំនួន១បេ
-រ៉ឺម៉កកង់ឡានចំនួន០១គ្រឿង
-សម្ភារ:ក្នុងផ្ទះមួយចំនួនទៀត។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១រថយន្ត ស្មើនិង០៤ម៉ែត្រគុប ទើបរលត់ទាំងស្រុង មិនបណ្តាលឱ្យគ្រោះថ្នាក់ដល់មនុស្ស និងឆេះរាលដាលបន្តទៅផ្ទះអ្នកជិតខាងឡើយ៕
មតិយោបល់