ព័ត៌មានជាតិ

ម្សិលមិញ ភ្លៀងធ្លាក់នៅទូទាំងប្រទេសក្នុងកម្រិតពី១-១១៦mm

ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃនេះ បានចេញផ្សាយរបាយទឹកភ្លៀងដែលបានធ្លាក់ក្នុងរយៈពេល២៤ម៉ោង គិតចាប់ពីម៉ោង៧ព្រឹក ថ្ងៃទី២៣ ដល់ម៉ោង៧ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦។

ក្នុងរបាយការណ៍បង្ហាញឲ្យដឹងថា នៅថ្ងៃម្សិលមិញ មានភ្លៀងធ្លាក់នៅទូទាំងប្រទេសក្នុងរបាយទឹកភ្លៀងពី១-១១៦mm ដោយឡែក មានខេត្តចំនួន៨ មិនមានភ្លៀង គឺរាជធានីភ្នំពេញ ខេត្តកណ្ដាល ប៉ៃលិន បន្ទាយមានជ័យ តាកែវ ស្វាយរៀង ត្បូងឃ្មុំ និងខេត្តរតនគិរី៕

13226678_481655852026326_322588806075978724_n

មតិយោបល់