បាត់ដំបងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានការប្រទះឃើញសាកសពបុរសម្នាក់ បានធ្វើអត្តឃាតចងកសម្លាប់ខ្លួនស្លាប់នៅលើដើមឈើមួយដើម មិនដឹងតាំងពីពេលណា។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអន្លង់ស្តី ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងបន្ថែមថា ជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ ប៉ឹង សាក់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិស្ពានទំនាប ឃុំបួរ។ ចំណែកមូលហេតុដែលគាត់សម្រេចចិត្តចងកនេះ គឺអាចបណ្តាលមកពីជនរងគ្រោះមានជំងឺសសៃប្រសាទជាប្រចាំហើយមិនចង់ឲ្យអ្នកណាមកលំបាកទើបធ្វើដូច្នេះ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់