កំពង់ធំៈ ប្រជាពលរដ្ឋ និងសាច់ញាតិក្រុមគ្រួសារជនរងគ្រោះចោទលោក គ្រី សារិទ្ធ មេប៉ុស្ដិ៍ឃុំទ្រៀលស្រុកបារាយណ៍ ខេត្តកំពង់ធំថា ចាប់ក្មេងឈ្លោះគ្នា ១ក្រុម មានគ្នា៤នាក់នៅstar mart មួយកន្លែង ក្នុងភូមិរលងថ្មី ឃុំស្រឡៅ ស្រុកបារាយណ៍ ហើយធ្វើទារុណកម្មវាយដំ បង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងររហូតចូលសង្រ្គោះនៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។
ប្រភពឲ្យដឹងថា ជនរងគ្រោះ លោកឌឹម វណ្ណេះ ភេទប្រុស អាយុ ២៧ឆ្នាំ ដែលត្រូវបានលោក ប៉ូលិសប៉ុស្តិ៍ វាយដំរហូតជាំពេញខ្លួន ហើយបានធ្វើឲ្យដាច់ពោះវៀន២កំណាត់ក្រោយពីពេទ្យកេតុមាលា នៅឯក្រុងភ្នំពេញបានពិនិត្យរួច និង២នាក់ទៀតឈ្មោះ ផល ភេទប្រុស អាយុ២៤ឆ្នាំ រងរបួសស្រាល និងឈ្មោះ អុច ធីម ភេទប្រុស អាយុ៤៦ ឆ្នាំ របួសគ្រាំក្នុងពីបទ (ស្រវឹងស្រាជេរឡោឡា) កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦កន្លងមក។
តាមការឲ្យដឹងពី បងប្រុសជនរងគ្រោះបានប្រាប់ថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង៩និង១០នាទីយប់ ប្អូនរបស់ខ្លួនឈ្មោះ ឌឹម វណ្ណះ អាយុ២៧ឆ្នាំ និងឈ្មោះ ផល អាយុ២៤ឆ្នាំជាមិត្តភក្តិ បានជិះម៉ូតូទៅរកបង្អែមញ៉ាំ ហើយក៏ចូលទៅ Star Mart ហើយក៏ប្រទះក្មេងស្ទាវ១ក្រុមឈ្លោះគ្នារហូតវៃតប់គ្នា ហើយក៏បានរត់ចេញក្រៅ star mart តែកាម៉ាសុវត្ថិភាពក៏ចាប់រូបភាពបាន លុះស្អែក មេប៉ុស្ដិ៍ឃុំទ្រៀល ក៏មកចាប់ប្អូនរបស់ខ្ញុំ និងមិត្តភក្តិយកទៅវៃដំច្រំធាក់តាមអំពើចិត្ត ថែមទាំងបញ្ជូនទៅវៃនៅប៉ុស្ដិ៍ថែមទៀត រហូតប្អូន របួសគ្រាំពេញខ្លួន ក្រោយមកក៏បញ្ជូនទៅមន្ទីរ កេតុមាលា នៅក្នុងភ្នំពេញ គ្រូពេទ្យពិនិត្យឃើញដាច់ពោះវៀន ជាពីរកំណាត់ និងគ្រាំក្នុងសព្វពេញខ្លួននិង លលាកខួរក្បាល (ជនរងគ្រោះបញ្ចាក់ថាខ្លួនមិនបានពាក់ព័ន្ធក្នុងរឿងវៃតបគ្នាទេ) ក្នុងថ្ងៃចាប់នោះសមត្ថកិច្ចបានយក អត្តសញ្ញាណប័ណ្ណ ១សន្លឹក ទូស័ព្ទ ចុចពិល ១ទូរស័ព្ទ ម៉ាកសាមសុង ១គ្រឿង លុយ បាត២០០០បាត មិនឃើញប្រគល់ឲ្យម្ចាស់ជនរងគ្រោះវិញទេ រហូតមកដល់ពេលនេះ ជនរងគ្រោះកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ។
លោក គ្រី សារិទ្ធ មេប៉ុស្ដិ៍ឃុំទ្រៀល មិនបានធ្វើការបកស្រាយឲ្យយើងបានដឹងនោះទេ គ្រាន់តែប្រាប់ឲ្យតេទៅសួរ លោក កែ កញ្ញានា អធិការរង បានប្រាប់ថា ឈ្មោះ ឌឹម វណ្ណះ និង ឈ្មោះ ផល នេះបានយក ផ្លែដែក ឆាបទៅចាក់ជនរងគ្រោះម្ខាងទៀត របួសធ្ងន់កំពុងដេកនៅមន្ទីរពេទ្យមិនទាន់ចេញនៅឡើយទេ ហើយការចុះចាប់ជនល្មើសទាំង២នាក់នេះគឺចាប់តាមដីកា ព្រះរាជអាជ្ញា និងតាមប្រភពពីប្រជាពលរដ្ឋព្រមទាំងតាមកាមេរ៉ាសុវត្ថិភាពនៅនឹងកន្លែងកើតហេតុ ចំណែករឿង លោក គ្រី សារិទ្ធ មេប៉ុស្ដិ៍ទ្រៀល វៃដំលើរូប ឌឹម វណ្ណេះ និង ផល នោះ លោកពុំបានដឹងទេ។
ប្រជាពលរដ្ឋសំណូមពរសុំឲ្យលោក ជូ សំអាន ស្នងការខេត្តកំពង់ធំពិនិត្យលើ ករណីលោកមេប៉ុស្ដិ៍ឃុំទ្រៀលដែលធ្វើទារុណកម្មវៃដំលើរូប ឌឹម វណ្ណេះ រហូតដាច់ពោះវៀនជា២កំណាត់ និងគ្រាំក្នុងខ្លួនយ៉ាងធ្ងន់ធ្ងរ ក្រោយពីពេទ្យកេតុមាលា នៅក្រុងភ្នំពេញបានពិនិត្យ រួច និងសុំឲ្យដកលោក មេប៉ុស្ដិ៍ទ្រៀលនេះចេញពីស្រុកបារាយណ៍ បើទុកទៅទៀត ប្រជាពលរដ្ឋមិនគាំទ្រនោះទេ៕
មតិយោបល់