ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តចំនួន៣គ្រឿង បានបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទី រសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ទល់មុខនឹងរោងចក្រប័ររី ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលនៅខាងមុខគេ ពាក់ស្លាកលេខ ព្រះសីហនុ 3A-0943 រងកាខូចខាតផ្នែកខាងក្រោយបន្តិច រីឯរថយន្តដែលនៅកណ្តាល ពាក់ស្លាកលេខ ភ្នំពេញ 4A-0676 រងការខូចខាតផ្នែកខាងក្រោយនិងខាងមុខបន្តិចបន្តួចដែរ រីឯរថយន្តដែលរងការខូចខាតយ៉ាងដំណំនោះ គឺប្រភេទរថយន្តដឹកដី ពាក់ស្លាកលេខ ភ្នំពេញ 3B-7809 ដែលបើកបរដោយបុរសម្នាក់វ័យប្រហែល៣៥ឆ្នាំ បានគៀបជាប់នឹងរថយន្ត តែសំណាងល្អដែលមិនបង្កឲ្យរងគ្រោះដល់ជីវិត។
តែបើតាមម្ចាស់រថយន្តដឹកដី ដែលគៀបក្នុងរថយន្តខាងលើ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញ រថយន្តទាំង២ដែលនៅខាងមុខបានឈប់ ដោយមិនដឹងថាមកពីមូលហេតុអ្វីនោះទេ ខណៈនោះគាត់ក៏ជាន់ហ្វ្រាំងដែរ តែមិនជាប់នោះទេ ទើបបណ្តាលឲ្យបុកយ៉ាងពេញទំហឹង ដូច្នេះទើបបណ្តាលឲ្យរូបគាត់ជាប់នៅក្នុងរថយន្តតែមិនបង្កឲគ្រោះដល់ជីវិតនោះទេ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានធ្វើការចរចារគ្នាដើម្បីបញ្ចប់រឿងផងដែរ៕
https://youtu.be/DgywA3voE5w
មតិយោបល់