ព័ត៌មានជាតិ

ពិតជាចម្លែក និងគួរតែប្រុងប្រយត្ន័! បុរសម្នាក់អង្គុយមើលទូរទស្សន៍ខណៈមេឃកំពុងភ្លៀងត្រូវរន្ទះបាញ់ផាំង សំណាងណាស់…

ពោធិ៍សាត់: លោកអធិការស្រុកបាកានបានប្រាប់ Post News ថា មានករណីគ្រោះធម្មជាតិរន្ទះបាញ់បុរសម្នាក់ តែសំណាងល្អមិនរងគ្រោះថ្នាក់ដល់អាយុជីវិត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ សំអុល ភែតប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិតាំងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពដដែលបានបន្តថា ក្នុងហេតុការណ៍នេះបានបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ខូចទូរទស្សន៍១គ្រឿង និងងាប់ឆ្កែមួយក្បាល។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន៕

មតិយោបល់