ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់

ភ្នំពេញៈ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៧កំលាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ ដឹកនាំដោយលោក ម៉ៅ សាវឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ
បានល្បាតក្នុងភូមិសាស្ត្រ ក៏ប្រទះឃើញបុរសម្នាក់ឈរលើផ្លូវបេតុង ស្ថិតនៅភូមិមានជ័យមួយ សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចមានការសង្ស័យ ក៏ធ្វើការឃាត់ខ្លួន និងត្រួតពិនិត្យ ហើយបានឃើញក្រាមពណ៌សថ្លាចំនួន២០កញ្ចប់ថងតូច នៅជាប់និងខ្លួន។

ជនសង្ស័យឈ្មោះ សុក ចំរើន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់នៅមិនពិតប្រាកដ
ស្រុកកំណើតភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់៕

https://youtu.be/JIDsjJdZdzM

មតិយោបល់