ព័ត៌មានជាតិ

គាត់ស្លាប់គ្មានអ្នកដឹង! បុរសជនជាតិអាមេរិកម្នាក់ មានជំងឺប្រចាំកាយដេកស្លាប់តែម្នាក់

បាត់ដំបងៈ នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចក្រុមទី៨ ភូមិតាព្រួច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណី បុរសជនជាតិអាមេរិកកាំងម្នាក់ដេកស្លាប់ បង្កការភ្ញាក់ផ្អើល។

ជនរងគ្រោះជាជនបរទេស មានឈ្មោះ VICKERY MICHAEL THEODORE ជនជាតិ អាមេរិកកាំង ភេទប្រុស អាយុ៨៦ឆ្នាំ ស្នាក់នៅជាមួយបងថ្លៃក្នុងចំណុចកើតហេតុខាងលើ កាន់លិខិតឆ្លងដែនលេខ 422037155។

មូលហេតុ មានជម្ងឺប្រចាំកាយ និងចាស់ជរា។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីតាមទំនៀមទម្លាប់ខ្មែរ៕

មតិយោបល់