ព័ត៌មានកីឡា

Zidane៖ Real Madrid នឹងមិនលក់ Bale ឡើយ

លោក Zinedine Zidane អ្នកចាត់ការទូទៅ របស់ក្រុមជើងឯក Champion League ១២ សម័យកាល Real Madrid បានប្រាប់ Goal ថាក្លិបនឹងមិនលក់ខ្សែបម្រើប្រយុទ្ធវែល Gareth Bale ឡើយ។

ក្រោយពីមានពាក្យចរចាមអារាម ជាច្រើនទាក់ទងនឹងអនាគត់របស់ Gareth Bale កន្លងមក នៅពេលនេះលោក Zinedine Zidane បានសម្រេចចិត្តមិនលក់កីឡាករវែលរូបនេះឡើយ។ ជាការពិតណាស់ Bale បានបន្តកុងត្រាជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២២ ស្របពេលដែលតារាដ៍ឆ្នើមរូបនេះ ក៍ពេញចិត្តជាមួយក្លិបផងដែរ។ ក្នុងនោះដែរលោក Zinedine Zidane បានប្រាប់ Goal ថា៖ Gareth Bale នៅតែជាកីឡាករដ៍សំខាន់សម្រាប់ក្លិប ព្រោះថា Bale បានជួយជ្រោមជ្រែងក្លិបឲ្យទទួលបានជោគជ័យជាច្រើនកន្លងមកហើយ។ ជាក់ស្តែងណាស់ ក្រោយពីនាំយក Bale បាន ៤រដូវកាលកន្លងមក ក្លិបបានឈ្នះពាន Champion League ៣លើក រួមទាំង Laliga ១, Coppa ១, FIFA Club World Cup ២, UEFA Super Cup ២ ។

គួរបញ្ជាក់ផងដែរថា Bale ត្រូវបានសារពត៌មានជាច្រើន បានចុះផ្សាយថា រូបគេនឹងចាកចេញពី Real Madrid តែពេលនេះ លោក Zinedine Zidane បានបញ្ចប់ពាក្យចរចាមអារាមអស់ទាំងនេះហើយ។ ដូច្នេះ តាមរយ:ការអះអាងរបស់លោក Zidane នេះ ខ្សែបម្រើប្រយុទ្ធ Gareth Bale នឹងមិនចាកចេញពី Real Madrid ឡើយ។

មតិយោបល់