ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនអ្នកញៀនល្បែងបៀ២នាក់ នៅខណ្ឌឬស្សីកែវ

ភ្នំពេញ: នៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញារង វង្ស ប៉ុនវិសុទ្ធ អធិការដ្ឋាន បានបើកការបង្ក្រាបទីតាំងលេងល្បែងស៊ីសង (លេងបៀ) មួយកន្លែង ស្ថិតនៅចំណុចសំណងមិនរៀបរយ ផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ជាលទ្ធផលនែកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមាន៖ទី១ឈ្មោះ ទន់ ណេង ហៅពៅ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦៥ ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ (អ្នកលេង) និងទី២ឈ្មោះ ម៉ី រស្មី ភេទស្រី អាយុ២៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (អ្នកលេង)។

ក្នុងនោះដកហូតវត្ថុតាងបាន៖ បៀចំនួន១០ហ៊ូ,ម៉ាស៊ីនគិតលេខចំនួន១,ប្រាក់ចំនួន១១៥,០០០រៀល,ទូរសព្ទដៃម៉ាកHuawri ពណ៌ខ្មៅចំនួន១គ្រឿង,កាបូបដៃពណ៌ខ្មៅចំនួន១ ក្នុងនោះមានអត្តសញ្ញាណបណ្ណ័កូពី១សន្លឹក នឹងកាតATMឈ្មោះប៉ុន សុផាតចំនួន១។

ចំពោះករណីនេះ អធិការដ្ឋានកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់