ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះពលរដ្ឋ យ៉ាងសន្ធោសន្ធៅ នៅក្រុងបាត់ដំបង

បាត់ដំបង: (ព័ត៌មានបឋម) នៅវេលាម៉ោង ៨និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ មានហេតុការណ៍ ករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅ ស្ថិតត្រង់ចំណុចរ៉ារថភ្លើង ក្រុងបាត់ដំបង ខេត្តបាត់ដំបង​ ។

មូលហេតុ៖ មិនទាន់ដឹងច្បាស់ពិតប្រាកដនូវឡើយ ។ ខណ:នេះកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍ នៅត្រង់ចំណុចកើតហេតុហើយ ។

សម្រាប់ព័ត៌មានលម្អិតក្រុមការងារ Pots News នឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់