ព័ត៌មានជាតិ

ផ្អើលទាំងព្រឹក! រ៉ឺម៉កដឹកខ្សាច់បុករះម៉ូតូសង់ស៊េរីខ្ពស់២គ្រឿង

ភ្នំពេញ: គ្រោះថ្នាក់ចររាចរណ៍មួយដែលបង្កដោយម៉ូតូសណ្ដោងរ៉ឺម៉កដឹកខ្សាច់បុករះម៉ូតូ២គ្រឿងទៀតបណ្ដាលឲ្យមានមនុស្សរងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩និង៥០នាទី ព្រឹក ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្នុងហេតុការនេះបានបង្កឲ្យ បុរសម្នាក់និងក្មេងស្រីម្នាក់ទៀតរងរបួស តែមិនធ្ងន់ធ្ងរនោះទេ ហើយម៉ូតូរងការខូចខាត។

តាមសម្តីជនរងគ្រោះបានបញ្ជាក់ថា រូបគាត់បានជិះម៉ូតូម៉ាក សង់ សេរី២០១៧ ពាក់ស្លាកលេខ កំពត 1K 8308 បានធ្វើដំណើរជាមួយប្រពន្ធនិងប្អូនស្រីរបស់គាត់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងបានឆ្លងកាត់ផ្លូវនោះរួចរូបគាត់បានបន្ថយល្បឿន ពេលនោះស្រាប់តែមាន ម៉ូតូរ៉ឺម៉កដឹកខ្សាច់ គ្មានស្លាកលេខបើកបរដោយបុរសម្នាក់ វ័យប្រហែល២០ឆ្នាំ បានបើកមកពីក្រោយបណ្តាលឲ្យដួលនៅនឹងកន្លែង ហើយរងរបួសជើង រួចហើយ បានជ្រុលទៅបុក ម៉ូតូមួយគ្រឿងទៀតដែលបើកបរដោយបុរសម្នាក់ជិះម៉ូតូម៉ាកសង់ សេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1E 1709 យ៉ាងពេញទំហឹង បណ្តាលឲ្យដួលនៅនឹងកន្លែងដូចគ្នា ម៉ូតូដួលបែកផ្នែកខាងមុខនិងវៀចករផងដែរ។

ហេតុការណ៍នេះពុំមានបង្កឲ្យនរណាម្នាក់គ្រោះថ្នាក់ជីវិតនោះទេ តែដោយភាគីទាំង៣ធ្វើរការសម្របសម្រួលគ្នាមិនត្រូវនៅនឹងកន្លែង ទើបមានការចុះអន្តរាគមន៍ ពីកម្លាំងជំនាញដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់